Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូ​វី​ដ​១៩​ពិភពលោក​ឡើង​ជាង​៣០​លាន ខណៈ​កម្ពុជា​មាន​តែ​ម្នាក់​ដេក​ពេទ្យ

ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ ទូ​ទាំង​ពិភពលោក​បាន​ឡើង​ដល់​ជាង​៣០​លាន​នាក់​ហើយ ចំណែក​ចំនួន​អ្នក​បាត់បង់​ជីវិត​វិញ​គឺ​មាន​ចំនួន​ជាង​៩៤​ម៉ឺន​នាក់​។

ប៉ុន្តែ​ប្រទេស​កម្ពុជា ត្រូវ​ចាត់​ទុក​ថា ជា​ប្រទេស​ជោគជ័យ​មួយ​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ រហូត​មក​ដល់​ពេល​នេះ​។ ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ​ថា មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ទេ​។ កម្ពុជា​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​តែ​ម្នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ប្រជាជន​កម្ពុជា ត្រូវ​បាន​ណែនាំ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ​។

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ចំនួន​២៧៥​នាក់ ប៉ុន្តែ​២៧៤​នាក់​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ​។ ដូច្នេះ​នៅ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

កូ​វី​ដ​១៩ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មាន​មនុស្ស​ជាង​៣០​លាន​នាក់​ធ្លាក់ខ្លួន​ឈឺ និ ជាង​៩៤​ម៉ឺ​នាក់​បាន​បាត់បង់​ជីវិត​នោះ​ទេ​។ វា​បាន​មាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ដល់​សេដ្ឋកិច្ច​ពិភពលោក​ដោយ​រួម​ទាំង​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9702207