
រាជធានីភ្នំពេញ ៖ តារាសម្តែងប្រុសរាងខ្ពស់សង្ហា និងមានសាច់ដុំធំៗ ដែលតែងតែទាក់ភ្នែកមហាជន និងមាននារីច្រើនលង់ចិត្តស្រលាញ់លោក ណាខុន មិនដែលនិយាយពីរឿងស្នេហា ឬបង្ហាញមុខមាត់នារីណាម្នាក់ជាគូស្នេហ៍របស់លោកឡើយ ដែលធ្វើឲ្យសាធារណជនគិតថា បែបលោកនៅទំនេរពុំមាននារីណាឆក់យកបេះដូងលោកឡើយ ។
តែថ្មីៗនេះបុរសសង្ហារូបនេះហាក់បង្ហាញមុខគូស្នេហ៍ពិតប្រាកដទៅដល់មហាជនអោយបានដឹងហើយ ក្រោយពីលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំ ។ ដើម្បីស្រាយចម្ងល់ទៅដល់មហាជន និងលែងអោយអ្នកគាំទ្រសង្ស័យច្រើនពីការមានស្នេហាជាមួយនឹងតារាសម្តែងស្រីផ្សេងទៀត នៅក្នុងសិល្បៈពេលនេះ លោក ណាខុន បានបង្ហាញមុខមាត់ពិតរបស់គូស្នេហ៍របស់ខ្លួន តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ហើយអ្វីដែលសាធារណៈជនចាប់អារម្មណ៍បំផុតនោះ គឺនាងពិតជាមានមុខមាត់ស្រស់ស្អាត រីឯរូបរាងវិញពិតជាសាកសមជាមួយរូបលោកខ្លាំងណាស់ ។
យ៉ាងណាមិញនាពេលកន្លងមកនេះ តារាសម្តែងប្រុសរាងខ្ពស់រូបនេះក៏ហាក់បង្ហាញពីជិវិតគូរបស់ខ្លួនយ៉ាងផ្អែមស្អិតជាមួយនឹងគូស្នេហ៍ទៅដល់មហាជនផងដែរ គ្រាន់តែថា លោកតែងតែងបិទបាំងមុខមាត់គូស្នេហ៍របស់លោកជានិច្ច នៅពេលបង្ហោះរូបម្តងៗ ។ តួយ៉ាង កាលបង្ហាញមុខគូស្នេហ៍ជាលើកដំបូងនេះហាក់បង្ហាញអោយមហាជនដឹងថា នាពេលកន្លងមកនេះ អ្នកដែលតែងតែនៅក្បែររូបលោក គឺជានារីម្នាក់ក្រៅរង្វង់សិល្បៈ ។ ក្រោយឃើញសម្រស់គូស្នេហ៍របស់លោក អ្នកគាំទ្រហួសចិត្ត មិនគួរណាលោក ណាខន ធ្វើអញ្ចឹងដាក់គូស្នេហ៍បិទបាំងមុខមាត់ដ៏ស្រស់ស្អាតរបស់នាងទៅវិញ ខណៈអ្នកខ្លះលើកឡើងថាណា ខុន ខ្លាចគេដណ្តើមគូស្នេហ៍ដ៏ស្រស់សោភានេះហើយ ទើបបិទបាំងមុខមាត់នាងកន្លងមក ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព