បន្ទាប់ពីខេត្តមណ្ឌលគីរី ថ្ងៃនេះខ្ញុំលើកប្រធានបទនិយាយអំពីខេត្តសៀមរាបវិញម្តងដែលជាខេត្តសំបូរទៅដោយប្រាសាទបុរាណជាច្រើននិងមានព្រៃឈើធំៗយូរឆ្នាំណាស់មកហើយ។ ចឹងចូលអានទាំងអស់គ្នា
ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យនៃប្រទេសក្បែរបឹងទន្លេសាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។
កន្លែងកំសាន្តនៅខេត្តសៀមរាបមានច្រើនណាស់ តែខ្ញុំសុំលើកកន្លែងដែលខ្ញុំបានទៅលេងជូនអ្នកទាំងអស់គ្នា
១. ប្រាសាទអង្គរវត្ត
២. ប្រាសាទបាយ័ន
៣. ព្រះអង្គចេក ព្រះអង្គចម
៤. Pub Street
៥. ភ្នំគូលែន
All rights reserved: Jinghab Vlogger