
សម្រស់មាន សូនីតា គ្រងឈុតនេះស្រស់ស្អាតខ្លាំងខណៈរឿងរូបភាពកាត់.តមិនទាន់ដោះស្រាយចប់
រាជធានីភ្នំពេញ ៖ បន្ទាប់ពីធ្វើអោយមហាជនភ្លឹកភ្នែកមិនស្ទើទៅលើការបង្ហោះរូបភាពបែបសិចស៊ីនៅមាត់សមុទ្រ រហូតមានជនខិលខូចខ្លះយកទៅកាត់.ត បែបអាសអាភាសប្រមាថរូបនាងធ្វើឲ្យនាងខឹងព្រមាននឹងដាក់ពាក្យបណ្តឹងនោះ ពេលនេះសូមក្រឡេកមើលសម្រស់ស្រីស្អាត មាន សូនីតា ក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីវិញម្តង ឃើញថា ពិតជាស្រស់ស្អាតដូចធីតាសួគ៌អ៊ីចឹង ។
តារាសម្តែងស្រីញញឹមមានមន្តស្នេហ៍ កញ្ញា មាន សូនីតា បានធ្វើអោយមហាជនលាន់មាត់សរសើរទៀតហើយ បន្ទាប់ពីនាងបានគ្រងឈុតមួយនេះនៅលើខ្លួនយ៉ាងស្រស់ស្អាត ។ ក្នុងន័យបង្កើតនូវចំណីអារម្មណ៍ថ្មីដល់អ្នកគាំទ្រ ក្នុងនាមជាអ្នកសិល្បៈល្បីឈ្មោះមួយរូប នាង មាន សូនីតា ដែលមានរហ័សនាម រាជនីក្រមា បានបង្អួតសម្រស់យ៉ាងស្រស់ស្អាតនៅក្នុងឈុតបែបសំលៀកបំពាក់ប្រពៃណីខ្មែរ ច្នៃលាយជាមួយនឹងក្រមា គ្រងលើដងខ្លួនដ៏ស្រស់ស្អាតឥតឧបមា និងបានបង្ហោះរូបភាពឈុតស្រស់ស្អាតរបស់ខ្មែរលើបណ្តាញសង្គមកាលពីប៉ុន្មានថ្ងៃមុន។
គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះតារាសម្តែងស្រីដែលពូកែលេងពាក្យពេចន៍នៅក្នុងបណ្តាញសង្គមរូបនេះ បានបង្កការភ្ញាក់ផ្អើលជាច្រើនទៅដល់អ្នកគាំទ្រ បន្ទាប់ពីរូបនាងបានផ្លាស់ប្តូរស្ទាយពីសុភាពរាបសារទៅសិចស៊ីវិញ ហើយឥឡូវនាងក៏គ្រងឈុតបែបខ្មែរសុភាពរាបសារវិញម្តង៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព