Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គំនិត និងការអប់រំ

១ /ការព្យាយាម ត្រូវមានការអត់ធ្មត់ខ្ពស់ ព្យាយាមធ្វើរហូតដល់គោលដៅ

ចំពោះការធ្វើការងារណាមួយ ដែលការងារនោះជាការងារត្រឹមត្រូវ ជាការងារដែលស្ថិតនៅក្នុងគោលបំណងរបស់យើង យើងត្រូវព្យាយាមធ្វើវាឲ្យសម្រេច ឲ្យដល់គោលដៅដែលយើងប្រាថ្នា ប្រសិនបើយើងធ្វើវាលើកទីមួយបរាជ័យ យើងត្រូវធ្វើលើកទីពីរទៀត បើលើកទីពីរនៅតែបរាជ័យ យើងកុំឈប់ យើងត្រូវព្យាយាមធ្វើវាលើកទីបី ទីបួន ទីប្រាំ ជាបន្តបន្ទាប់ទៀត រហូតទាល់តែសម្រេចដល់គោលដៅដែលយើងប្រាថ្នាចង់បានវា។ ប្រៀបដូចសត្វកណ្តៀរ វាមិនដែលឆ្អែតនឹងការពូនដីធ្វើផ្ទះ ធ្វើសំបុករបស់វានោះទេ វាតែងព្យាយាមពូនដីរាល់ថ្ងៃមិនដែលចុះចាញ់នោះទេ។

២ /ភាពក្រីក្រ ជារនាំងបិទបាំងនូវអ្វីៗទាំងអស់ក្នុងជីវិតរបស់មនុស្ស

មនុស្សយើង ចាំបាច់ត្រូវតែតស៊ូជាមួយនឹងជីវិត ត្រូវបុកទម្លាយខឿនសេដ្ឋកិច្ចឲ្យធ្លាយ ដាក់ទិសដៅឆ្ពោះទៅត្រង់ សំដៅទៅកាន់ភាពសុខស្រួលនៃការរស់នៅក្នុងជីវិត ដោយតម្កល់ទុកនូវស្មារតី ក្នុងសេចក្តីព្យាយាមមិនធូរថយ និងមិនត្រូវព្រមចុះចាញ់ដោយងាយៗនោះទេ ត្រូវតែព្យាយាមៗ ដរាបដល់ទីចុងក្រោយនៃជីវិត។

៣ /ភាពស្មោះត្រង់ចំពោះខ្លួនឯង

នៅក្នុងពេលបច្ចុប្បន្ននេះ មិនមាននរណាស្មោះត្រង់ចំពោះយើងជាងយើងស្មោះត្រង់ចំពោះខ្លួនឯងនោះទេ.វាជាការពិត ដែលគេគ្រប់គ្នានៅជុំវិញយើងគឺមិនដែលមាននរណាម្នាក់មកនិយាយស្មោះត្រង់ជាមួយយើង មកធ្វើទង្វើរដែលស្មោះត្រង់ជាមួយយើងនោះទេ ពួកគេតែងតែងបន្លំភ្នែកយើង ធ្វើឲ្យយើងមានជំនឿលើរូបគេ ហើយគេនឹងទាញយកផលប្រយោជន៍ពីយើង។

from: https://tnaot.com/km/m/detail/article/9701434