Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្លៀងមួយមេបង្កឲ្យមានទឹកជំនន់លិចភូមិមួយចំនួន

ខេត្តព្រះសីហនុ៖ជំនន់ទឹកភ្លៀងបានវាយលុកក្នុងឃុំមួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៤ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ គិតមកដល់ព្រលឹម ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ បានធូរស្រាលបន្តិចវិញហើយ បន្ទាប់ពីភ្លៀងបានធ្លាក់ច្រើនម៉ោង បង្កទៅជាជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នឹងធ្វើឲ្យមនុស្សជាច្រើនគ្រួសាររងគ្រោះធ្ងន់ធ្ងរ ។

ភ្លាមៗនៃការលិចលង់ គេឃើញកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តនិងស្រុកព្រៃនប់ បានចុះអន្តរាគមន៌ទាំងយប់ ជួយសង្គ្រោះពលរដ្ឋមួយចំនួនដែលជាប់ក្នុងជំនន់ទឹកភ្លៀង នាំយកទៅកាន់កន្លែងទីទួលមានសុវត្ថិភាព ។ មន្ត្រីសមត្ថកិច្ចបានថ្លែងថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ជាច្រើនម៉ោងទៀត ជំនន់ទឹកភ្លៀងអាចនឹងកើនឡើងធំជាងនេះទៀត ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ៕ដោយ៖សួង សាម

from: https://tnaot.com/km/m/detail/article/9701191