ភ្នំពេញៈ រថយន្តជនជាតិចិនបើកបត់ឆ្លង ផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តមួយគ្រឿងទៀតបុកពេញ ទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសង់ខាង យ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួសហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃ ទី២៤ខែ កក្ដដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ ក្នុងសង្កាត់អូរ បែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកCRVពាក់ស្លាកលេខភ្នំពេញ 1G-1555 បើកបរដោយជនជាតិចិនម្នាក់ រួមដំណើរ ដោយបុរសជនជាតិដូចគ្នាពីនាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្តបត់ឆ្វេងតែមិនទាន់ផុតផងក៏មានរថយន្តមួយគ្រឿង ទៀតម៉ាក វីស្តូ ពណ៌សពាក់ស្លាកលេខភ្នំពេញ2X-5364
បើកបរដោយបុរសម្នាក់ក្នុង ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តជនជាតិចិនកំពុងឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសង់ខាងផ្នែកខាងមុខ។
ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានចុះទៅដល់កន្លែងកើតហេតុឲ្យភាគីទាំងសង់ខាងធ្វើការចចារគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង។ផេង ភាព