ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យប់ម៉ិញនេះ ព្រះអគ្គីបានលេបត្របាក់ឆេះតូបរបស់អាជីវករនៅក្នុងផ្សារសំរោងស្ថិតនៅទឹកដីស្រុកបាទីយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តចុះអន្តរាគមន៍ ព្រមទាំងហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ។
សេចក្តីរាយការណ៍បន្តថា ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីម៉ោង៧យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ។
ពាក់ព័ន្ធនឹងករណីអគ្គិភ័យខាងលើនេះ នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេថា តើភ្លើងឆាបឆេះតូបលក់ក្នុងផ្សារសំរោងនោះ គឺបណ្តាលមកហេតុអ្វី? ចំណែកឯទំហំនៃការខូចខាត ក្រោយពេលកើតហេតុអគ្គិភ័យនេះ ក៏ពុំទាន់បានដឹងផងដែរ។ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព