ជោគជតារាសីរបស់ឆ្នាំជូត ឆ្លូវ ម្សាញ់ រកា និងកុរ ឡើងខ្ពស់ត្រដែតរឿងរ៉ាវស្នេហាពិតជាសមប្រកបគ្នាណាស់ក្នុងថ្ងៃទី១៨ ខែកញ្ញា
តាមក្បួនហោរាសាស្ត្រ ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំមមី ឆុងជាមួយ ឆ្នាំជូត។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារតូចធំបានហើយ ពីព្រោះថាតែងទទួលបានផលល្អមកវិញជាទីគ្រាប់ប្រសើរផង។
ជំនួញ ៖ បើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយងាយត្រូវរ៉ូវគ្នាណាស់ និងអាចសម្រេចជោគជ័យថែមទៀត។ ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសានិងជួយជ្រោមជ្រែង។
ស្នេហា ៖ ជាឱកាសល្អសម្រាប់អ្នកមិនទាន់មានគូគាប់អក្នុងការស្វែងរកគូផងដែរ។
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងផ្តល់ផលល្អជាងអាក្រក់ផង។
ជំនួញ ៖ របើលោកអ្នកមានទំនាក់ទំនងល្អជាមួយអ្នកដទៃតែងអាចហុចផ្លែផ្កាល្អណាមួយនៅគ្រាខាងមុខវិញជាក់ជាពុំខាន។ ដំណើរជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែង។
ស្នេហា ៖ កំលោះក្រមុំបើចង់ផ្សំផ្គុំគ្រួសារឬចូលដល់ចាស់ទុំជាពេលវេលាល្អប្រពៃ ព្រោះថានឹងសម្រេចដូចបំណង។
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីលោកអ្នកតែងទទួលការប៉ះទង្គិច ហើយពិសិសេសពិបាកចុះសម្រុងជាមួយអ្នកដទៃទៀតផង។
ជំនួញ ៖ លោកអ្នកចូរចេះមានចិត្តត្រង់ទៅត្រង់មកមិនត្រូវមើលឃើញតែផលប្រយោជន៍បើពុំនោះនឹងជួបការលំបាកនៅគ្រាខាងមុខជាក់ជាពុំខាន។
ស្នេហា ៖ មិនមានការរីកលូតលាស់ទៅមុខទេ។
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ ទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវតែគិតឱ្យបានគ្រប់ជ្រុងជ្រោយព្រោះថាអាចនឹងប៉ះពាល់ដល់គ្រាខាងមុខ។
ជំនួញ ៖ លោកអ្នកត្រូវព្យាយាមរត់ទៅរកអតិថិជន ហើយស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។
ស្នេហា ៖ ប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌបង្កើតជាបញ្ហាឡើង។
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីត្រូវចេះប៉ាន់ប្រមាណដោយមិនអាចលោភលន់បានទេបើពុំនោះបញ្ហាអាក្រក់អាចចោទឡើងផង។
ជំនួញ ៖ លោកអ្នកជួបប្រទះនូវចំណូលតិចតែការចំណាយវិញច្រើនធ្វើឱ្យជួបបញ្ហាត្រូវពិបាករែកពន់នោះមានច្រើនរាប់សិបជំពូក។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើដំណើរឆ្ងាយប៉ុន្មានទេ។
ស្នេហា ៖ ប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនម្នាក់ឯង។
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីគប្បីរវៀសរវៃញាប់ដៃញាប់ជើង ពីព្រោះថាធ្វើច្រើនទទួលផលច្រើនធ្វើតិចទទួលផលតិចទៅតាមនោះដែរ។
ជំនួញ ៖ កាក់កបគួរសមហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ ដំណើរចាកចេញក្រៅផ្ទះមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។
ស្នេហា ៖ មានភាពផ្អែមល្ហែមគួសម។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ ហើយទោះធ្វើអ្វីក៏តែងមានជោគមានជ័យទៅមុខជានិច្ច។
ជំនួញ ៖ ទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ មិនសូវរលូនល្អទេគឺតែងមានទំនាស់ពាក្យសម្តី និងមានរឿងរាវចូលមកអុកឡុកនាំឱ្យខ្វាយខ្វល់ច្រើន។
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកសង្ឃឹមឬប្រាថ្នាអ្វីមួយតែងមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេពោលគឺមានការខកបំណងច្រើនជាង។
ជំនួញ ៖ លាភហេងមានការខ្សត់ខ្សោយ ដូច្នេះមិនគប្បីមានការលោភលន់ចង់ចំណេញច្រើនទ្បើយប្រយ័ត្នបានបាតដៃទទេវិលត្រទ្បប់មកផ្ទះវិញ។
ស្នេហា ៖ មានភាពសោះកក្រោះ ខ្វះភាពផ្អែមល្ហែម ។
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពីព្រោះថាអាចត្រូវទទួលរងផាកពិន័យឬបាត់បង់ប្រាក់កាសច្រើនដោយសារចំណាយលើអ្វីមួយផង។ ក្រៅពីនេះលោកអ្នកក៏តែងកើតរឿងរាវតប់ប្រម៉ល់ចំពោះក្រុមនុស្សជុំវិញទៀងផង។
ជំនួញ ៖ ថ្ងៃនេះលោកអ្នកជួបបញ្ហាខ្សត់ចំណូលជាពិសេសលាភបំរុងរត់ចូលបែរជារត់ចេញទៀតផង។
ស្នេហា ៖ ស្នេហាប្រុសស្រីជួបភាពមួហ្មងនិងប្រឆាំងគ្នា ។
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះចំពោះបញ្ហាការងារនិងបញ្ហាផ្ទាល់ខ្លួនមានភាពធូរស្បើយច្រើន ដូចនេះធ្វើឱ្យលោកអ្នកមានការសប្បាយចិត្តសប្បាយកាយជាងមុនផង។
ជំនួញ ៖ បើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះក្រុមមនុស្សចាំបោកប្រាស់ក៏មានច្រើនដែរ។
ស្នេហា ៖ ងាយកើតឈ្លោះប្រកែកគ្នា
ឆ្នាំច
រាសីស្រុត។
ការងារ ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានបញ្ហាណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់ឡើយ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។
ជំនួញ ៖ មិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។
ស្នេហា ៖ មានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងផ្តល់ផលល្អជាងអាក្រក់ផង។
ជំនួញ ៖ បើលោកអ្នកមានទំនាក់ទំនងល្អជាមួយអ្នកដទៃតែងអាចហុចផ្លែផ្កាល្អណាមួយនៅគ្រាខាងមុខវិញជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែង។
ស្នេហា ៖ កំលោះក្រមុំបើចង់ផ្សំផ្គុំគ្រួសារឬចូលដល់ចាស់ទុំជាពេលវេលាល្អប្រពៃព្រោះថាតែងសម្រេចដូចគាប់បំណង៕ ប្រភពពី៖ CEN