Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រៅពីការរាតត្បាតកូវីដ១៩ ពលរដ្ឋក្នុងរដ្ឋមីឈីហ្គែនប្រឈមនឹងជំងឺឆ្លងមួយទៀតដែលចម្លងដោយមូស

បន្ទាប់ពីជំងឺរាតត្បាតដ៏អាក្រក់កូវីដ១៩ ពលរដ្ឋក្នុងរដ្ឋមីឈីហ្គែន កំពុងប្រឈមនឹងជំងឺឆ្លងមួយទៀតដែលចម្លងពីសត្វមូស។ ជំងឺអ៊ប៉សខាងកើត ជាប្រភេទជំងឺដែលអាចសម្លាប់មនុស្សបាន វាជាការចម្លងមកកាន់ប្រព័ន្ធខួរក្បាល។

នាយកដ្ឋានសុខាភិបាលនិងសេវាមនុស្សនៃរដ្ឋមីឈីហ្គែន បានសម្រេចបង្កើនការបាញ់ថ្នាំសម្លាប់មូសនៅតាមតំបន់ដែលមានហានិភ័យខ្ពស់ (ភាគខាងលិចមីឈីហ្គែន)​ ។ 

ជំងឺនេះសម្លាប់មនុស្សរហូតដល់ ៣០% នៃអ្នកដែលឆ្លង ហើយវាក៏បណ្តាលឱ្យខូចខាតប្រព័ន្ធសរសៃប្រសាទរយៈពេលវែងផងដែរ។ តាមរយៈទិន្នន័យរបស់ CDC បានបង្ហាញថាគិតត្រឹមថ្ងៃទី ៩ ខែកញ្ញាមានតែមនុស្ស ៥ នាក់នៅសហរដ្ឋអាមេរិកប៉ុណ្ណោះដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះ។ ចំនួននោះមិនរាប់បញ្ចូលករណីក្នុងរដ្ឋមីឈីហ្គែននោះទេ។គួរបញ្ជាក់អោយដឹងផងដែរថា ជំងឺនេះច្រើនកើតមានភាគច្រើននៅអាមេរិកប៉ែកខាងកើត និងពាយព្យ។ ហើយបច្ចុប្បន្នវាកើតមានករណីមួយៗ ១១រដ្ឋហើយ។

ដើម្បីទប់ស្កាត់ការឆ្លង មន្ត្រីសុខាភិបាលប្រកាសដល់ពលរដ្ឋអោយកាត់បន្ថយការចេញក្រៅដើរហើរនៅពេលយប់ និងធ្វើតាមវិធានការរស់នៅស្អាត (លុបថ្លុក គ្របទឹក -ល-)៕

from: https://tnaot.com/km/m/detail/article/9700892