Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតគ្រូបង្វឹកក្លឹប Barcelonaប្តឹងក្លឹប Barcelona ទៅតុលាការអេស្ប៉ាញ

អតីតគ្រូបង្វឹកក្លឹបកាតាឡាន់ FC Barcelona គឺលោក Quique Setien ដែលទើបតែត្រូវក្លឹបបណ្តេញចេញក្រោយរងបរាជ័យធ្ងន់ធ្ងរចាញ់Bayern Munich ក្នុងលទ្ធផល ៨ទល់នឹង ២ បានដាក់ពាក្យបណ្តឹងផ្លូវការទៅកាន់តុលាការអេស្ប៉ាញ ពីការមិនគោរពកិច្ចសន្យា។

លោក Setien ចោទ Barcelona ថាមិនបានផ្តល់ព័ត៌មានផ្លូវការជាលាលក្ខណ៏អក្សរណាមួយអោយរូបគាត់ឡើយទាក់ទងនឹងការបណ្តេញគាត់ចេញពីក្លឹបចាប់តាំងពីខែមុន ហើយក្លឹបទើបតែបានផ្ញើក្រដាសផ្លូវការអោយគាត់កាលពី ១៦ កញ្ញា ដែលនេះគឺជាការមិនគោរពកិច្ចសន្យារបស់ក្លឹប។

លើសពីនេះ លោក Setien និងក្រុមការងាររបស់គាត់នឹងប្តឹងទាមទារប្រាក់ ៤លានអឺរ៉ូដែលជាប្រាក់ដែលគាត់គិតថាគាត់នឹងត្រូវទទួលបានក្នុងកិច្ចសន្យាសម្រាប់រដូវកាល ២០២០-២០២១។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9700825