Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Liverpool យល់ព្រមលើតម្លៃខ្លួនក្នុងការទិញThiago ពី Bayern Munich

ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តចុងក្រោយក្នុងការទិញខ្សែបម្រើ Bayern Munich គឺ Thiago Alcantara ហើយនាពេលនេះក្រោយលេចលឺដំណឹងជាច្រើនសប្តាហ៏។ 

តម្លៃខ្លួនដែល Liverpool យល់ព្រមនោះគឺប្រមាណ២០លានផោនដែលជាតម្លៃដើមត្រូវបង់អោយក្លឹបBayern Munich តែនៅមានប្រាក់បន្ថែមផ្សេងៗ ក្រោមលក្ខខណ្ឌ័តម្លៃ ៧ លានផោនផ្សេងទៀត ដែលធ្វើអោយតម្លៃឡើងដល់ ២៧ លានផោន។

លើសពីនេះ កុងត្រាជាមួយខ្សែបម្រើ Thiagoនេះគឺជាកុងត្រាពេល៤ឆ្នាំ ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនឹងត្រូវពាក់អាវលេខ ៦ នៅ Liverpool ដែលគឺជាអាវរបស់អតីតកីឡាករLovren ដែលបានចាកចេញពីក្លឹបនារដូវក្តៅថ្មីៗនេះ។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9700816