Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សូមប្រយ័ត្ន ! ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ មានន័យថាអ្នកកំពុងកើតជំងឺធ្លាក់ទឹកចិត្តហើយ

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានរាយការណ៍ថាជំងឺធ្លាក់ទឹកចិត្តគឺជាបុព្វហេតុឈានមុខគេនៃពិការភាពនៅទូទាំងពិភពលោកដោយប៉ាន់ស្មានថាវាប៉ះពាល់ដល់មនុស្សជាង 300 លាននាក់នៅទូទាំងពិភពលោកដែលភាគច្រើនជាស្ត្រី យុវជននិងមនុស្សចាស់។ តាមការប៉ាន់ស្មានរបស់អង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិដែលបង្ហាញថាមានការកើនឡើងចំនួន 18 ភាគរយនៃចំនួនប្រជាជនដែលរស់នៅជាមួយជំងឺធ្លាក់ទឹកចិត្តចន្លោះពីឆ្នាំ 2005 ដល់ឆ្នាំ 2015 ។

តើជំងឺធ្លាក់ទឹកចិត្តមានរោគសញ្ញាដូចម្តេចខ្លះ ?

+ រោគសញ្ញាផ្លូវចិត្ត 

  _ មានអារម្មណ៍ទុក្ខព្រួយ សោកសៅ

  _ មានអារម្មណ៍អស់សង្ឃឹម វង្វេងស្មារតី

  _ ឆាប់ខឹងនិងមិនចេះអត់ធ្មត់

  _ ការបាត់បង់អារម្មណ៍រីករាយ

  _ ពិបាកសម្រេចចិត្តក្នុងការធ្វើអ្វីមួយ

  _ ចេះតែថប់អារម្មណ៍និងព្រួយបារម្ភអ្វីមួយមិនដឹងមូលហេតុ

  _ មានគំនិតធ្វើបាបខ្លួនឯងនិងឈានដល់ការធ្វើអត្តឃាត។

 + រោគសញ្ញារាងកាយ

  _ និយាយតិចជាងធម្មតា

  _ បាត់បង់ចំណង់ទៅលើអាហារ ទម្ងន់កើនឡើងឬថយចុះគួរឲ្យកត់សម្គាល់

  _ ការទល់លាមកនិងបាត់បង់ថាមពល

  _ ការឈឺចាប់តាមរាងកាយដែលមិនអាចពន្យល់បាន

  _ វដ្តរដូវមិនទៀង

  _ បាត់បង់ចំណង់ផ្លូវភេទ

  _ គេងមិនលក់ឬគេងបានតិច។

 + ទំនាក់ទំនងសង្គម

  _ មិនចង់ទាក់ទងជាមួយមនុស្សជុំវិញខ្លួននិងចូលរួមក្នុងសង្គមតិចជាងមុន

  _ ការមិនយកចិត្តទុកដាក់លើចំណង់ចំណូលចិត្តនិងចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា

  _ ពិបាកក្នុងការធ្វើការងារនិងទំនាក់ទំនងក្នុងគ្រួសារ។

វេជ្ជបណ្ឌិតពិពណ៌នាអំពីការធ្លាក់ទឹកចិត្តថាវាមាន 3 កម្រិតគឺ :

1. ការធ្លាក់ទឹកចិត្តកម្រិតស្រាល មានផលប៉ះពាល់ខ្លះដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក

2. ជំងឺធ្លាក់ទឹកចិត្តកម្រិតមធ្យម ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតប្រចាំថ្ងៃរបស់អ្នក

3. ជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ធ្វើឱ្យវាស្ទើរតែមិនអាចទៅរួចទេក្នុងការឆ្លងកាត់ជីវិតប្រចាំថ្ងៃ។

from: https://tnaot.com/km/m/detail/article/9700775