Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មកស្គាល់អំពីគ្រឿងលម្អសម្រាប់ទ្រដំបូលវិហារនៅក្នុងសំណង់ស្ថាបត្យកម្មខ្មែរ “កិន្នរ/កិន្នរី” “អៃរ៉ា/ទែនទយ” “ហង្ស”

នៅក្នុងសំណង់ស្ថាបត្យកម្មខ្មែរគឺលម្អទៅដោយចម្លាក់ក្បូរក្បាច់រចនាដ៏ល្អវិចិត្រជាច្រើន ហើយគ្រឿងលម្អនិងចម្លាក់ទាំងនោះដើរតួយ៉ាងសំខាន់ មិនអាចខ្វះបាននៅក្នុងសំណង់ស្ថាបត្យកម្មខ្មែរ ។ គ្រឿងចម្លាក់លម្អ ទាំងនោះត្រូវបានវិចិត្រករខ្មែរសម័យបុរាណ បង្កើតឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដែលមានភាពស្រស់ស្អាតអស្ចារ្យនិងទាក់ទាញបំផុត ។ នៅក្នុងនោះគ្រឿងលម្អសម្រាប់ទ្រដំបូលនៅតាមជើងសរសេររបស់វិហារក៏មានសារៈសំខាន់ណាស់នៅក្នុងសំណង់ស្ថាបត្យកម្មខ្មែរ ។ ក្បាច់ចម្លាក់ទាំងនោះមានដូចជា “កិន្នរ/កិន្នរី” “អៃរ៉ា/ទែនទយ” “ហង្ស” ។

#កិន្នរ/កិន្នរី គឺជាសត្វដែលមាននៅក្នុងព្រៃហិមពាន្ត ដែលមានរាងកាយខាងលើជាមនុស្ស ខាងក្រោមជាសត្វ មានស្លាបអាចហោះហើរបាន។

#អៃរ៉ា/ទែនទយ មានរាងសណ្ឋានស្ទើរជារូបគ្រុឌ រូបនាគ ឬ ប្រមោយដំរីក៏មាន វាមានលក្ខណៈអ៊ែនទយ សំរាប់ដាក់ទ្ររងស្បូវគ្រប់សសរប្រាសាទ វិហារ ឬ សាលា ជាដើម។ អៃរ៉ាវិហារ ប្រហែលហៅកាត់មកពីពាក្យ ឰរា-វ័ណ ឬ ឰរា-វ័ត ។

#ហង្ស ជាប្រភេទស្ដេចបក្សីទាំងពួង ដែលជាប់ទាក់ទងនឹងទេវកថាជាច្រើនដូចជា ហង្សពាហនៈ ឬ ហង្សរថ ដែលជាសត្វតំណាងឱ្យអ្នកប្រាជ្ញ ជាយានជំនិះរបស់អាទិទេព ។

ប្រភពដើម÷ Khmer Architectural

កែសម្រួល÷ LONG Dy

from: https://tnaot.com/km/m/detail/article/9700735