Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Pep Guardiola បាននិយាយថា ពានកីឡាករល្អបំផុតក្នុងលីគអង់គ្លេសនឹងបានទៅលើកីឡាករLiverpool

លីគកំពូលរបស់ប្រទេសអង់គ្លេស Premier League បានឈានចូលមកដល់សប្តាហ៏ទី៣៧ ហើយ នៅសល់តែមួយប្រកួតចុងក្រោយប៉ុណ្ណោះ មុននឹងលីគត្រូវបានបញ្ចប់ជាផ្លូវការ។ មូលហេតុនេះហើយ ទើបមានការពិភាក្សាគ្នាអំពីនរណានឹងឈ្នះ ពាន PFA របស់លីគ។

យោងតាមគ្រូបង្វឹកក្រុមមេឃខៀវ Man City លោក Pep Guardiola បានលើកឡើងថា កីឡាកររបស់ក្រុម Liverpool នឹងលើកពាននេះ។ លោកនិយាយថា៖ “កាលពីរដូវកាលមុន ក្រុមយើងបានឈ្នះពាន Premier League តែកីឡាករ Liverpool ជាអ្នកឈ្នះពាននេះ។ រដូវកាលនេះ ពួកគេលើកពាន Premier League ដូចនេះប្រហែលកីឡាករគេជាឈ្នះទៀតហើយ។ PFAបង្កើតឡើងដើម្បីតែក្លឹប Liverpool។”

គួរបញ្ជាក់ផងដែរថា រដូវកាលមុនកីឡាករដែលឈ្នះពានPFA នេះគឺ Virgil Van Dijk របស់ក្លឹប Liverpool ហើយរដូវកាលមុនមួយទៀតពោលគឺរដូវកាល២០១៨ – ២០១៩ អ្នកដែលឈ្នះគឺ Mohamed Salah របស់ Liverpool ទៀត។

ប្រភព៖ Goal.com 

from: https://tnaot.com/km/m/detail/article/9519612