#គ្រឿងផ្សំមាន
– ទំពាំងជូ កន្លះគីឡូក្រាម
– ខ្ទឹមស ១០កំពឹស (តាមចំនូលចិត្ត)
– ម្ទេស ២០ផ្លែ (តាមចំនូលចិត្ត)
– ស្ករស ៤ស្លាបព្រាបាយ
– អំបិល ជិត១ស្លាបព្រាបាយ
– ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
#របៀបធ្វើ
១. យកទំពាំងជូ លាងទឹកអោយស្អាត រួចទុកអោយស្ងួតទឹក។
២. បុកខ្ទឹម និងម្ទេសអោយម៉ត់ រួចដាក់ស្ករ អំបិល និងម្សៅស៊ុបចូលបុកអោយសព្វ រួចដួសដាក់ក្នុងចានមួយ។
៣. យកទំពាំងមកបុកអោយបែកតិចៗ រួចយកទៅប្រលាក់ជាមួយគ្រឿងដែលបុករួចអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕
*** ជ្រក់ទំពាំងនេះអាចទុកញុំាបានយូថ្ងៃ (ដាក់ក្នុងទូរទឹកកកក៏បាន អត់ក៏បាន) សម្រាប់ញុំាជាមួយត្រីអាំង ជាពិសេសត្រីអណ្តែងអាំងឆ្ងាញ់ណាស់។
ប្រភព: អ្នកស្រី សុគន្ធារី