Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចង់ទៅសៀមរាបចំណាយតិចលើការស្នាក់នៅទេ?កន្លែងនេះពិតជាសាកសមឥឡូវមានPromotionទៀត…..

——–Lub.d Siem Reap———–

មានគំរោងចង់ទៅសៀមរាបជុំគ្នាច្រើនអត់?ហើយចង់ចំណាយតិចលើកន្លែងស្នាក់នៅមែនទេ?

តោះថ្ងៃនេះអែតមីនមកណែនាំកន្លែងស្នាក់ទៅមួយដែលអាចកាត់ថ្លៃចំណាយបានខ្លះហើយស្នាក់នៅទាំងពេញចិត្តទៀតព្រោះថាបើមិនពេញចិត្តក៍មិនណែនាំឲ្យដែរក៍មិនមានការsponsored អីដែរចេញពីចិត្តមានកន្លែងល្អជួយចែករំលែកគ្នាស្គាល់

Lub.d Siem Reap ជាកន្លែងស្នាក់នៅមួយដែលស្ថិតនៅក្រុងសៀមរាបចម្ងាយត្រឹមតែ៥០០មពីPubStreet យើងនឹងដើរដល់ទេព្រោះថាអែតមីនដើរទាំងពីថ្ងៃxD(ស្រវឹងចាំហៅpassapp​ xD )

Lub.d មានដូចជាបន្ទប់គេងរួម(dormitory)និងបន្ទាប់គេងឯកជន(private room) ពេលយប់ក៍មានរបៀបបារអីដែរ

អែតមីនសូមនិយាយតែDormបន្ទាប់គេងរួមទេណាព្រោះពួកយើងគេងDormដោយអាចកាត់ថ្លៃចំណាយបាន ដោយចំណាយត្រឹមតែ$45ក្នុងមួយយប់យើងអាចបានបន្ទប់ដាច់ដោយឡែកគ្រែចំនួន១០តែម្តងចែកគ្នាមើលទៅអស់ម៉ាញិបហ្នឹង xD អែតមីនទៅគ្នា៨នាក់សល់គ្រែពីរទៀតហ៎បញ្ជាក់តម្លៃនេះគឺ សំរាប់តែយើងគេងចាប់ពីពីរយប់ឡើងទៅទេណា។ ណា។ ចុះបើទៅមិនដល់១០នាក់ផងយកបន្ទប់ហ្នឹងអស់ច្រើនដដែលហ្នឹង?

កុំទាន់អាលក្រែងយើងមានបន្ទប់រួមដែរតាសចំណាយត្រឹមតែម្នាក់$6ប៉ុណ្ណោះក្នុងមួយយប់ហើយឥឡូវមានPromotionទៀត១យប់ថែម១យប់ប្រសិនបើគេងចន្លោះថ្ងៃអាទិត្យដល់ថ្ងៃព្រហស្បតិ៍ ២យប់អស់តែ$6ហ្នឹងរកណាបាន?

តែគេងរួមចឹងតិចពិបាកបន្ទប់ទឹក? កុំបារម្ភអីបន្ទប់ទឹកមានគ្រប់ជាន់មានប្រុសមានស្រីដាច់ដោយឡែក ហើយនិយាយពីថាស្អាតស្រួល ទៀតមានទាំងទឹកក្តៅទឹកត្រជាក់សាប៊ូដុសខ្លួនកក់សល់អីមានស្រាប់ ថែមទាំងអាចបោកខោអាវជាមួយម៉ាស៊ីហើយអ៊ុតក្នុងនោះបានទៀតណាថាមើលៗឡួយអត់ xD

រីឯបន្ទប់គេងឯកជនគ្រែ១គ្រែ២ក៍មានPromotionដែរណាគឺ១យប់ថែម១យប់ដូចគ្នាតម្លៃ$20បើគេងចន្លោះថ្ងៃអាទិត្យដល់ថ្ងៃព្រហស្បតិ៍ដូចគ្នាដែរ

តោះៗចាំអីទៀតជិតដល់ថ្ងៃឈប់៥ថ្ងៃល្មមបបួលមិត្តៗឲ្យហើយទៅកក់ឲ្យបានមុនគេទៅប្រយ័ត្នអស់ណា xD

ទាក់ទងសួរពត៌មានបន្ថែម: 

Facebook page:Lub d Siem Reap

Call for booking :012626287












from: https://tnaot.com/km/m/detail/article/9519369