Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

” ប្រាសាទទទឹងថ្ងៃ ” ហ៊ុមព័ទ្ធដោយឫស្សីខុសប្លែកពីប្រាសាទដទៃ

ប្រាសាទទទឹងថ្ងៃជាប្រាសាទមួយដែលកសាងឡើងនៅស.វ ទី ១០ ធ្វើអំពីថ្មភក់ និងឥដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះបានបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះ។

អាចថាខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសំបូរដើមឈើ ប្រាសាទតូចមួយនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ ដែលវាជាទិដ្ឋភាពមួយធ្វើឲ្យយើងមានអារម្មណ៍ប្លែកពីប្រាសាទនានាខ្លាំងមែនទែន។

គួរឲ្យសោកស្ដាយដែលប្រាសាទនេះមិនសូវមានទេសចរទៅដល់ទេ ទាំងទេសចរជាតិ និងអន្តរជាតិ។

សម្រាប់គូស្នេហ៍ដែលចង់ថតរូបមុនអាពាហ៍ពិពាហ៍ ប្រសិនបើអាច គួរតែទៅថតរូបនៅទីនោះព្រោះមានប្លង់ស្អាតៗ ហើយវាក៏បានរួមចំណែកផ្សព្វផ្សាយពីប្រាសាទដ៏ឯកោមួយនេះដល់ទេសចរឲ្យគេបានស្គាល់ផងដែរ។

from: https://tnaot.com/km/m/detail/article/9519074