Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងព្រេងនិទាននៃទូកយក្ស Noah ត្រូវគេសង្ស័យថាមានពិតនៅលើផែនដី

ទូកណូអាត្រូវបានរៀបរាប់នៅក្នុង លោកុប្បត្តិ(ជាដើមកំណើតឬរបៀបនៃការបង្កើតអ្វីមួយ)មុនពេលព្រះជាម្ចាស់ត្រូវបំផ្លាញមនុស្សដោយទឹកជំនន់ពិភពលោក។

រីឯទូកណូអានេះគឺប្រៀបដូចជាបទបញ្ជាមួយរបស់ព្រះដើម្បីឲ្យគ្រួសារណូអាសាងសង់ឡើងដើម្បីជួយគ្រួសារណូអាផងនិងជួយអភិរក្សសត្វនៅលើភពផែនដីនេះផង។

នៅពេលដែលណូអាបញ្ចប់ការតំឡើងទូកនិងនាំសត្វជាច្រើនឡើងទូករួចរាល់ភ្លាម ព្រះក៏បានទម្លាក់ភ្លៀងយ៉ាងខ្លាំងតែម្តងរយៈពេល ៤០ថ្ងៃនិងបន្តធ្លាក់ភ្លៀងធម្មតារហូតទៅដល់ ១៥០ថ្ងៃដែលធ្វើឲ្យមនុស្សនិងសត្វទាំងអស់នៅលើពិភពលោកត្រូវបានលិចលង់ស្លាប់ជាច្រើនដូច្នេះព្រះជាម្ចាស់ក៏បានបន្ថយទឹកមកត្រឹម ១៥០ថ្ងៃវិញដូច្នេះក្រោយមកដីក៏ចាប់ផ្តើមរីងស្ងួតវិញ។ក្រោយពីទឹកស្រកទូកណូអាក៏បានទៅទើរលើភ្នំអារ៉ារ៉ាតហើយគ្រួសារណូអានិងសត្វជាច្រើនក៏ចុះពីទូកមករស់នៅលើដីគោកតាមធម្មតាវិញ។ តាមការសន្យាព្រះនឹងមិនបណ្តាលឲ្យមានហេតុការណ៏នេះកើតឡើងម្តងទៀតដើម្បីបំផ្លាញមនុស្សនិងសត្វនោះទេ។

ភ្នំអារ៉ារ៉ាត(Ararat)គឺជាភ្នំខ្ពស់មួយដែលគ្របដណ្តប់ដោយព្រិលស្ទើរពេញមួយឆ្នាំនិងមានទីតាំងជាប់នឹងព្រំដែននៃប្រទេសទួកគី។ តំបន់ភ្នំនោះត្រូវគេចាត់ទុកថាជាទីឋានបរិសុទ្ធនៃសាសនាព្រោះគេជឿថា នៅពេលដែលពិភពលោកលិចលង់ហើយទឹកបានស្រកចុះបន្តិចម្តងៗ ភ្នំអារ៉ារ៉ាតគឺជាកន្លែងដំបូងដែលលេចចេញពីផ្ទៃខាងលើហើយទូកណូអាបានឈប់នៅទីនេះ។ដូច្នេះហើយក្រុមអ្នករុករកជឿថាបើសិនពិតជាមានទូកយក្សណូអាពិតមែនគឺត្រូវតែមានសេសសល់នៅតំបន់នេះដែលវាមានកម្ពស់ ៤០០០ ម៉ែត្រពីទឹកសមុទ្រហើយវាពិតជាធំសម្បើមខ្លាំងណាស់ដោយសារតែទូកនេះធ្វើឡើងសម្រាប់ផ្ទុកសង្គ្រោះជីវិតមនុស្សនិងសត្វនៅលើផែនដីពីគ្រោះធម្មជាតិតាមបំណងរបស់ព្រះ។

រូបភាពផ្កាយរណបរបស់សហរដ្ឋនៅឆ្នាំ ២០០៦ បានរកឃើញរបស់ចម្លែកមួយដែលស្ថិតនៅភាពពាយព្យនៃភ្នំដែលគេជឿថាជាបំណែកនិងតឹកតាងនៃទូកណូអាដែលបានបន្សល់ទុក។

ទោះយ៉ាងណាក្រុមស្ទង់មតិនៅតែមិនអាចសម្រេចចិត្តបានថាបំណែកនេះគឺពិតជាទូកណូអាឬយ៉ាងណានោះទេ ព្រោះរហូតមកដល់ពេលនេះគ្មាននរណាម្នាក់ពិតជាបានឃើញស្ថានភាពខាងក្រៅទេ ដោយសារតែព្រិលនិងទឹកកកគ្របដណ្តប់ ហើយវាត្រូវបានគេប៉ាន់ស្មានថាកន្លែងនេះទំនងជាមិនមែនជាជំរកដើមរបស់មនុស្សបុរាណទេ ដោយសារតែមិនដែលមានតម្រុយនៃការតាំងទីលំនៅនៅតំបន់នេះ ដែលមានកំពស់ ៤,០០០ ម៉ែត្រពីនីវ៉ូសមុទ្រ។

ទោះយ៉ាងណាអាថ៌កំបាំងនៃកប៉ាល់ណូអានៅតែត្រូវការការស្រាវជ្រាវហើយបន្តបង្ហាញភស្តុតាង ពីព្រោះអ្នកសិក្សាខ្លះជឿថា កម្ទេចកម្ទីនេះអាចជាអាគារឬសំណង់មួយដែលត្រូវបានសាងសង់ដោយពួកគ្រីស្ទានសម័យដើមដើម្បីគោរពដល់រឿងរបស់ណូអា៕ ប្រែសម្រួល៖ ឡាវែនដឺរ

from: https://tnaot.com/km/m/detail/article/9518842