ខេត្តបន្ទាយមានជ័យ៖ ពលករជាង២ម៉ឺននាក់ ត្រូវបានភាគីថៃបញ្ជូនមកកម្ពុជាវិញ ក្រោយបិទព្រំដែនដោយសារកូវីដ១៩។ នេះបើគិតចាប់ពីពេលដែលភាគីថៃបិទព្រំដែនទប់ស្កាត់មេរោគកូវី១៩ កាលពីចុងខែមីនា រហូតដល់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២០នេះ។ ភាគីថៃបានបញ្ជូនពលករខុសច្បាប់ ប្រគល់ឲ្យភាគីកម្ពុជាតាមច្រកអន្តរជាតិច្រកតំបន់ និងច្រកកិច្ចព្រមព្រៀង(ច្រកអូរបីជាន់)ខេត្តបន្ទាយមានជ័យជាង ។
ពលករខុសច្បាប់ដែលភាគីថៃបញ្ជូនត្រឡប់ឲ្យអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាក្នុងខេត្តបន្ទាយមានជ័យភាគច្រើនតាមច្រកកិច្ចព្រមព្រៀងរវាងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ គឺច្រកអូរបីជាន់ ស្ថិតក្នុងភូមិឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងមួយចំនួនតូចបញ្ជូនតាមច្រកអន្តរជាតិប៉ោយប៉ែតនិងច្រកតំបន់ម៉ាឡៃ ។ នេះបើតាមកាឲ្យដឹងពីសមត្ថកិច្ចជំនាញ។
លោកវរសេនីយ៍ទោជា លាងហួរ នាយរងការិយាល័យប្រឆាំងកាជួញដូរនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តប្រាប់តាមទូរស័ព្ទថា ចំនួនពលករបញ្ជូនពីថៃក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩ ពោលគឺចាប់តាំងពីភាគីថៃបិទព្រំដែនទប់ស្កាត់មេរោគកូវីត១៩ រហូតមកដល់ថ្ងៃទី២២ កក្កដា ឆ្នាំ២០២០ មានចំនួន២៥.៧៨៧នាក់ ក្នុងនោះស្ត្រីមានចំនួន១០.១១៨នាក់ និងកុមារចំនួន២.៤១១នាក់។
នាយរងការិយាល័យរូបនេះបានបញ្ជាក់ថា ចំនួនពលករទាំងនេះបញ្ជូនពីថៃតាមច្រករបៀងអូរបីជាន់ដែលជាច្រកកិច្ចព្រមព្រៀងរវៀងខេត្តទាំង២កម្ពុជា-ថៃ បន្ទាយមានជ័យ-ស្រះកែវច្រើនជាគេនិងមួយចំនួនបញ្ជូនតាមច្រកតំបន់ម៉ាឡៃនិងច្រកអន្តរជាតិប៉ោយប៉ែត៕ ត្នោត