ដំណឹងល្អ ! ក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ធំ ចាប់ផ្តើមគម្រោងទិញអចលនទ្រព្យទំហំធំ ជាមួយតម្លៃចាប់ពី ៥លានដុល្លារ ទាំងនៅភ្នំពេញ និងខេត្តព្រះសីហនុ
ទីផ្សារវិនិយោគអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ ២០២០ នេះ ត្រូវគេសង្ឃឹមឃើញមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ នាំឲ្យរង្គោះរង្គើលបណ្តាវិនិយោគិនធំៗ ពិសេសអ្នកវិនិយោគជនជាតិចិន ជាហេតុនាំឲ្យពួកគាត់មួយចំនួន បានសម្រេចចិត្តត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។
យ៉ាងណា ដោយសារការរាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា ហាក់មានភាពធូរស្រាលឡើងវិញ បានក្លាយជាកត្តាទាក់ទាញចំណាប់អារម្មណ៍ជាថ្មីនៃបណ្តាវិនិយោគិនធំៗ សម្រេចត្រឡប់មកកម្ពុជាវិញ ដើម្បីចាប់ផ្តើមបន្តប្រតិបត្តិរបស់ខ្លួន និងបញ្ចេញលក់គម្រោងអចលនទ្រព្យដែលមានកន្លងមក។ ទោះជាស្ថានភាពពិភពលោក ហាក់នៅតែធ្ងន់ធ្ងរក្តី ប៉ុន្តែការត្រឡប់មកវិញ នៃអ្នកវិនិយោគ ក្នុងប្រទេសកម្ពុជា ពិតជាមានចំនួនយ៉ាងច្រើន ហើយបើក្រឡេកទៅមើលស្ថានភាពវិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្ននេះ មានការប្រែប្រួលខ្លាំង បើធៀបនឹងប៉ុន្មានខែកន្លងទៅ ដោយក្រុមហ៊ុនវិនិយោគអចលនទ្រពដ៏ធំមួយ បានប្រកាសប្រមូលទិញដី និងអាគារដែលមានទំហំធំ ជាមួយតម្លៃចាប់ពី ៥លានដុល្លារឡើងទៅ ដែលជាឱកាសសម្រាប់ម្ចាស់ដី ម្ចាស់គម្រោង មានជាច្រើនទទួលបានឱកាសបញ្ចេញលក់ដី និងអគាររបស់ខ្លួនបានយ៉ាងងាយ ក្នុងកាលៈទេសៈដែលពិភពលោក កំពុងគាប់គាំងគ្រប់ទីកន្លែង។ ហើយលក្ខខណ្ឌនៃចំណាប់អារម្មណ៍សម្រាប់ការទិញដីទំហំធំ និងអគាររបស់ក្រុមហ៊ុនអចលនទ្រព្យមួយនេះ មានដូចខាងក្រោម៖
១-លក្ខណៈវិនិច្ឆ័យជ្រើសរើសសម្រាប់គម្រោងដែលមានស្រាប់
– ដីខ្នាតធំទូលាយ អាគារអចលនទ្រព្យ សណ្ឋាគារ-កាសីណូ
– គម្រោងស្ថិតនៅទីក្រុងភ្នំពេញ ឬខេត្តព្រះសីហនុ
– លិខិតឆ្លើយតបទាំងឡាយនៃការកសាងគម្រោងមានលក្ខណៈស្របច្បាប់ ត្រូវរួមបញ្ចូល តែមិនកំណត់ទៅលើលិខិតជូនយោបល់នៃការជ្រើសរើសទីតាំងគម្រោង លិខិតជូនយោបល់នៃការត្រួតពិនិត្យដីធ្លីជាមុន លិខិតឆ្លើយតបនៃរបាយការណ៍វាយតម្លៃបរិស្ថាន ការពិនិត្យនិងអនុញ្ញាតលើឯកសារគម្រោង លិខិតអនុញ្ញាតផែនការនៃគម្រោង លិខិតអនុញ្ញាតបើកការដ្ឋានគម្រោង ការពិនិត្យទទួលយកការបញ្ចប់គម្រោងជាដើម។
២- តម្រូវការទូទៅ
– តម្លៃគម្រោងត្រូវតែមានតម្លៃធំជាង ៥លានដុល្លារ
– សិទ្ធិកាន់កាប់ភាគហ៊ុនច្បាស់លាស់ គ្មានទំនាស់
– សណ្ឋាគារ-កាសីណូ ត្រូវបំពាក់សម្ភារៈ និងមានរចនាបទល្អ សម្រាប់តម្រូវការកាន់កាប់ភ្លាម អាចដំណើរការបានភ្លាម
– មានប័ណ្ណកម្មសិទ្ធិប្លង់រឹង ប្លង់ទន់ និងការជួលមិនពិចារណាទេ
– ទទួលទិញ ១០០%។
សម្រាប់ពត៌មាននៃគម្រោង សូមបំពេញដូចខាងក្រោម៖
ឈ្មោះគម្រោង
– XXXXXXXX
អាស័យដ្ឋានជាក់លាក់
– គម្រោងមានទីតាំងនៅក្រុងភ្នំពេញ ឬខេត្តព្រះសីហនុ
ពត៌មានគម្រោង
– ប្រភេទ៖ ដីធ្លី ឬសណ្ឋាគារជាដើម
– សិទ្ធិកាន់កាប់៖ រយៈពេលកាន់កាប់ប៉ុន្មានឆ្នាំ (ការពិពណ៌នាអំពីខ្លឹមសារជាក់លាក់ដែលត្រូវបានសាងសង់ និងផលិតផល សម្រាប់គម្រោងថ្មី)។
លក្ខខណ្ឌបរិស្ថាន
– ស្ថានភាពចរាចរណ៍៖ មានព្រលានយន្តហោះ ផ្លូវជាតិ
– ទំហំ៖ ផ្ទៃក្រឡា ឬចំនួនបន្ទប់
– លក្ខណៈធនធាន៖ មានបរិស្ថានពិសេសឬទេ?
– តម្រូវការអនុលោមភាព៖ គម្រោងត្រឹមត្រូវ រួមមានផែនការ នីតិវិធី ដីធ្លីជាដើម
– ទំនាក់ទំនងជាមួយរដ្ឋាភិបាល៖ ការគាំទ្រពីរដ្ឋាភិបាលក្នុងតំបន់ ឬដៃគូសហការ។
ប្រាក់ចំណូល និងប្រាក់ចំណេញ
– ប្រាក់ចំណូល និងប្រាក់ចំំណេញ៖ ឆ្នាំ ២០១៧ ២០១៨ និង ២០១៩ (មិនតម្រូវចំពោះគម្រោងថ្មី)
ប្រធានបទគម្រោង
– ព័ត៌មានការគ្រប់គ្រង៖ ឈ្មោះ ប្រភេទ
– ព័ត៌មានអជីវកម្ម៖ ឈ្មោះ ប្រភេទ ដើមទុនចុះបញ្ជី
– រចានាសម្ព័ន្ធម្ចាស់ភាគហ៊ុន៖ ឈ្មោះម្ចាស់ភាគហ៊ុន និងសមាមាត្រភាគហ៊ុន- ទំនាក់ទំនង៖ ឈ្មោះ និងលេខទំនាក់ទំនង
អំពីហានិភ័យ
– ហានិភ័យទីផ្សារ៖ ភាពរីកចម្រើន ការប្រកួតប្រជែង ការចម្លងដូច
– ហានិភ័យនៃការអនុវត្ត៖ ការអនុលោមតាមផែនការ នីតិវិធីពេញលេញ ដីដែលអាចលក់បានជាដើម។
អាចទំនាក់ទំនងមកកាន់
Telegram:gwzy2020
Facebook:LitLife App
ព័ត៌មានបន្ថែម
១- បើសិនមានផែនការអាជីវកម្ម របាយការណ៍សិក្សាពីលទ្ធភាព សៀវភៅផែនការជាដើម ដែលជាឯកសារទាក់ទងនឹងគម្រោងអាចផ្ញើមកបាន និងតម្រូវអោយមានការធានាភាពគ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវលើរាល់ឯកសារ ដែលបានផ្ញើរមកនេះ។
២.- នៅពេលភាគីទិញធ្វើដំណើរទៅសិក្សាស្រាវជ្រាវនៅទីតាំងគម្រោងនោះ មិនតម្រូវឲ្យម្ចាស់គម្រោងចេញថ្លៃដើមចំណាយឡើយ សូមធានាថាអ្នកដែលមានសិទ្ធិសម្រេចលើគម្រោងចូលរួមក្នុងការចរចារ៕