Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្លាំងមួកខៀវមកពីម៉ាលី៤នាក់មានកូវីដ១៩

ភ្នំពេញ៖ ក្រុមមួកខៀវអង្គការសហប្រជាជតិរបស់កម្ពុជា ទើបត្រឡប់មកពីប្រទេសម៉ាលី៤នាក់ រកឃើញថាមានជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០នេះ។​

អ្នកទាំងបួននាក់នោះ មាន៣នាក់ជាបុរសដែលមានអាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អាយុ២៨ឆ្នាំ អាសយដ្ឋាន នៅខេត្តត្បូងឃ្មុំ និង ៤៧ឆ្នាំ នៅដំណាក់ចង្អើរ ខេត្តកែប។ រីឯម្នាក់ទៀត ជាស្ត្រីខ្មែរ មានអាយុ ២៩ឆ្នាំ អាសយដ្ឋាន នៅរាជធានីភ្នំពេញ។

ជាការកត់សម្គាល់របស់ក្រសួងសុខាភិបាល ក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា សរុបចំនួន ៨០នាក់ បានវិលត្រឡប់មកពីប្រទេសម៉ាលី មកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលតេស្តលើកទី១ របស់ពួកគាត់ គឺអវិជ្ជមានវីរុសកូវីដ១៩ ហើយត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជាជាតិ នៅខេត្តកំពង់ស្ពឺ។

ក្រសួងបញ្ជាក់ថា នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ករបស់ក្រុមនេះ តេស្តលើកទីពីរ ដែលបានធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ១៩​ចំនួន៤នាក់ខាងលើ។ បច្ចុប្បន្ន បុរសមួកខៀវ៣នាក់ត្រូវបានដាក់ឲ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ឯអ្នកជំងឺជាស្ត្រី ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

គិតត្រឹមព្រឹកថ្ងៃទី ២៤ ខែកក្កដា ២០២០ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ សរុបទាំងអស់​២០២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុប ១៤២នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ សរុប ៥៨នាក់ អ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នងស្ថានទូតអាមេរិកប្រចាំកម្ពុជា​ចំនួន២នាក់ជាស្ត្រីជនជាតិអាមេរិកកាំង៕ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9518474