
រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលអាចច្រៀងបានគ្រប់ទម្រង់ភាសា និងការតុបតែងខ្លួនប្លែកៗនោះ លោក ជួប កក្កដា ហៅ រ៉ូលីន អាចនឹងបានលែងមានវត្តមាន និងបាត់មុខពីការសម្តែងនៅក្នុងរង្វង់សិល្បៈតទៅទៀត នៅប៉ុន្មានឆ្នាំខាងមុខនេះ ។
ធ្មេញបើកៗ ជិតដល់ពេលដែលមហាជនលែងបានឃើញការសម្តែងដ៏ពិតប្រសព្វរបស់ពហុសិល្បៈរូបនេះហើយ ពីព្រោះរ៉ូលីន បានធ្លាប់ប្រកាសប្រាប់មហាជនជាច្រើនអោយបានដឹងថា លោកនឹងដកខ្លួនចេញពីសិល្បៈ នៅអាយុ៣៥ ឆ្នាំ ប៉ុន្តែពេលនេះរូបលោកទើបតែមានអាយុ៣២ឆ្នាំប៉ុណ្ណោះ ។ យ៉ាងណាមិញចំពោះមូលហេតុ ដែលរូបលោកសម្រេចចិត្តឈប់ពីសិល្បៈនាពេលខាងមុខនេះ រូបលោកបានលើកឡើងថា មានគ្រោងច្បាស់លាស់មួយពីព្រោះនៅពេលអាយុ៣៥ឆ្នាំ ជាវ័យមួយដែលរូបលោកពិបាកពាក់ស្បែកជើងកែងតទៅទៀត និងរូបលោកចង់មានពេលវេលាមួយសម្រាប់ខ្លួនឯងដើរកម្សាន្តនៅជុំវិញពិភលោក ហើយនឹងចង់មានហាងកាហ្វេតូចមួយសម្រាប់ខ្លូនឯងផងដែរ ។
កន្លងមកនេះ មហាជនប្រហែលជាបានដឹងហើយថា លោក រ៉ូលីន បានធ្លាប់ប្រាបមហាជនអំពីការខិតខំប្រឹងប្រែងនៅក្នុងរងង្វ់សិល្បៈមួយនេះក៏ព្រោះតែសម្រាប់គ្រួសារអោយមានភាពរីកចម្រើន និងមានក្តីសុខ ជាពិសេសអ្នកម្តាយផ្ទាល់ ប៉ុន្តែអ្នកម្តាយរបស់លោកបានទទួលមរណៈយូរណាស់មកហើយ ដូច្នេះហើយជារូបលោកចង់ឈប់ពីសិល្បៈក្នុងវ័យបែបនោះ ។ គួរបញ្ជាក់ផងដែរ មហាជនមិនទាន់ប្រាកដទេថា រ៉ូលីនអាចនឹងឈប់ពីសិល្បៈនៅអាយុ៣៥ ឆ្នាំមែន ពីព្រោះតែវានៅមានរយៈពេលជាច្រើនឆ្នាំទៀត ដែលអាចអោយរូបលោកធ្វើការសម្រេចចិត្តសារជាថ្មីបាន ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព