Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សហព័ន្ធ​កីឡា​គុន​ដាវ​អន្តរជាតិ​សម្រេច​លុប​ថ្លៃ​សមាជិកភាព និង​ការ​ប្រកួត​ទាំង​​អស់

រាជធានី​ភ្នំពេញ៖ លោក សុខ អាង​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បាន​​ឱ្យថា ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សហព័ន្ធ​កីឡា​គុន​ដាវ​អន្តរជាតិ​បាន​ប្រកាស​ជា​ផ្លូវការ​ពី​សេចក្ដីសម្រេច​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​ក្នុង​កិច្ចប្រជុំ​មួយ​ដឹកនាំ​ដោយ​លោក អា​លី ហ្សា​អូ​ស្មា​ណូ​វ ប្រធាន​សហព័ន្ធ​កីឡា​គុន​ដាវ​អន្តរជាតិ​ថា នឹង​លុប​ចោល​ថ្លៃ​សមា​ជិ​ភាព​សម្រាប់​ឆ្នាំ​២០២០ ។ ចំពោះ​អ្នក​ដែល​បាន​បង់​រួច​ហើយនឹង​ធ្វើការ​ទូទាត់​វិញ​នៅ​ឆ្នាំ​២០២១ ឯការ​ប្រកួត​នានា​ជា​ច្រើន​ទៀត​ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ​។

លោក សុខ អាង បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន ពិភពលោក​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំងជាមួយ​ជំងឺឆ្លង​រាតត្បាត​កូ​វី​ដ​-១៩​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខឿនសេដ្ឋកិច្ច​ជា​សាកល សុខុមាលភាព​ពិភពលោក និង​កម្លាំងចិត្ត​គ្រប់​គ្នា​ថែម​ទៀត ។

ហេតុ​ដូចនេះ​ហើយ កីឡាករ កីឡាការិនី ព្រមទាំង​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវ​បង្ខំចិត្ត​កាត់​បន្ថយ​និង​បញ្ឈប់​សកម្មភាព​ស្ទើរតែ​ទាំងអស់ ក្នុង​ន័យ​សាមគ្គីភាព​និង​ធ្វើការ​រួបរួម​ជា​ពិសេស បង្វែរទៅ​ជួយ​ដល់​គ្រួសារ​កីឡា​គុន​ដាវ​របស់​ពួក​យើង​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ​។ ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំងអស់​បាន​ធ្វើ​សេចក្ដីសម្រេច​ដោយ​ឥត​ព្រាង​ទុក​ក្នុង​ការ​ជួយ​ដល់​ក្រុម​គ្រួសារ​កីឡា​មួយ​នេះ​។

សេចក្ដីសម្រេច​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​អន្តរជាតិ​រួម​មាន ការ​លុប​ចោល​ថ្លៃ​សមាជិកភាព​សម្រាប់​ឆ្នាំ​២០២០ ចំពោះ​អ្នក​ដែល​បាន​បង់​រួច​ហើយនឹង​ធ្វើការ​ទូទាត់​សង​វិញ​នៅ​ឆ្នាំ​២០២១​។ ផ្ដល់​ជូន​នូវ​ទឹកប្រាក់​ចំនួន​៤០០០​ហ្វ្រ​ង់​ស្វី​ស​ជា​ពិសេស​ទៅ​ដល់​គ្រប់​សហព័ន្ធ​កីឡា​គុន​ដាវ​ជាតិ​នានា​ជា​សមាជិក និង​សហព័ន្ធ​ប្រចាំ​ទ្វីប​នីមួយ​ៗ ផ្ដល់​ថវិកា​ចំនួន​១០០០​យូ​រូ​៉​ដល់​អាជ្ញាកណ្ដាល​ដែល​បាន​ចាត់ចែង​ដោយ​សហព័ន្ធ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០២០-២០២១​ព្រមទាំង​លុប​ចោល​ថ្លៃ​សេវា​រៀបចំ​ការ​ប្រកួត​ទាំងអស់​ចាប់ពី​ខែមីនា ឆ្នាំ​២០២១ និង​ថវិកា​ដែល​ត្រៀម​ផ្ដល់​ជូន​កីឡាករ​-​កីឡា​ការិនី​ម្នាក់​ៗ​សម្រាប់​ចូលរួម​ប្រកួត​ក្រប​ខណ្ឌ​យុវជន​ពិភពលោក​ឆ្នាំ​២០២០​ត្រូវ​ធ្វើការ​បង្វែរ​ទុក​សម្រាប់​ការ​ប្រកួត​កម្រិត​ទ្វីប​ឆ្នាំ​២០២១​វិញ​។

ស្រប​ពេល​ដែល​គណៈកម្មាធិការ​ប្រតិបត្តិ​អន្តរជាតិ​សម្រេច​លុប​ចោលការ​ប្រកួត​ជើងឯក​យុវជន​ពិភពលោក​នេះ​ផង​ដែរ ក៏​មានការ​ផ្ដល់​យោបល់​ពី​គណៈកម្មការ​វេជ្ជសាស្ត្រ ក្រុមប្រឹក្សា​កីឡា​គុន​ដាវ​វ័យចាស់ និង​គណៈកម្មការ​អត្ត​ព​លិ​កថា ការ​លុប​ចោល​នេះ​មិន​ត្រឹមតែ​ការ​ប្រកួត​កីឡា​គុន​ដាវ​ជើងឯក​យុវជន​ពិភពលោក​ឆ្នាំ​២០២០​នោះ​ទេ ក៏​មានការ​លុប​ចោលការ​ប្រកួត​កីឡា​គុន​ដាវ​វ័យ​ចាស់​ឆ្នាំ​២០២០ ការ​ប្រកួត​ជើងឯក​យុវជន​ពិភពលោក​ឆ្នាំ​២០២២ និង​ការ​ប្រកួត​ជើងឯក​វ័យ​ចាស់​ឆ្នាំ​២០២២​ផង​ដែរ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9516894