Eden Hazard ត្រូវបានគេរាយការណ៍ថា បានវិលត្រលប់ពីលំហែកាយវិញ ហ្វឹកហាត់ជាមួយក្រុមអធិរាជស Real Madrid ដើម្បីត្រៀមបើករដូវកាលថ្មី ទាំងលើសគីឡូ។
នេះគឺជាឆ្នាំទី២ជាប់ៗគ្នាហើយ ដែលកីឡាករសញ្ជាតិបែលហ្ស៊ិកនេះចូលហ្វឹកហាត់ក្រោយសម្រាកលំហែកាយ ទាំងលើសគីឡូបែប ពោលកាលពីឆ្នាំមុនក៏រូបគេមានសភាពបែបនេះដែរ។
រូបថតមួយសន្លឹកដែលបញ្ជាក់ពីការវិលត្រលប់មកកាន់ការហ្វឹកហាត់របស់ Hazard ត្រៀមបើករដូវកាលថ្មី បានធើ្វឲ្យមតិមួយចំនួនសន្និដ្ឋានថា រូបគេឡើងទំងន់សាជាថ្មី ដោយអាវហ្វឹកហាត់របស់គេពាក់ មានសភាពតឹង និងឃើញក្បាលពោះ៕
ប្រភព៖ Marca