នារីអ៊ីស្លង់ម្នាក់ដែលបានចំណាយពេលមួយយប់ក្នុងបន្ទប់សណ្ឋាគារជាមួយតារាឆ្នើមរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Phil Foden បានទម្លាយថា រូបគេចាកចេញពីលើគ្រេនាងទាំងភាពសប្បាយរីករាយបំផុត។
ផ្ដល់បទសម្ភាសផ្ដាច់មុខដល់សារព័ត៌មាន MailOnline នារីឈ្មោះ Lara Clausen បាននិយាយថា នាងបានគេងជាមួយ Foden បានត្រឹម១ម៉ោងប៉ុណ្ណោះ ក្រោយពីរូបគេបានបង្ហាញខ្លួនដំបូងឲ្យក្រុមតោកំណាចអង់គ្លេស ទល់នឹងអ៊ីស្លង់ ទាំងមិនដឹងថារូបគេមានមិត្ដស្រី និងកូនប្រុសម្នាក់នោះទេ។
Lara បាននិយាយថា៖ «ពួកយើងបាននិយាយគ្នាជាង១ម៉ោងកន្លះ។ ពួកយើងបានប្រាប់ពួកគេ (Foden និង Greenwood) ថាពួកយើងមិនដឹងអ្វីទេពីបាល់ទាត់ និងមិនដឹងថា ពួកគេមកពីណាដែរ»។
«ក្រោយមក Phil ក៏បានហៅខ្ញុំមកបន្ទប់តែ២នាក់គាត់ ហើយខ្ញុំក៏ព្រម។ គេបានដាក់រឿងកំប្លែងក្នុងទូរទស្សន៍ ហើយខ្ញុំមិនដឹងថារឿងនោះជារឿងចង់និយាយពីអីទេ»។
«Foden បាននិយាយថា គេជាកីឡាករក្មេងជាងគេដែលឈ្នះពានមួយចំនួន ហើយបានបញ្ជាក់ថា គេជាមនុស្សសាមញ្ញាដូចប្រុសដ៏ទៃ។ តែគេមិននិយាយពីរឿងផ្ទាល់ខ្លួនគេឡើយ។ ជាការពិត មិនមែនរឿងសង្សារ និងកូនឡើយ»។
«គាត់ក៏បានថើបខ្ញុំ ខ្ញុំក៏ថើបគាត់វិញ។ គាត់ពិតជាអ្នកពូកែថើប»។
«ក្រោយពីគេងហើយ Mason ក៏បាននិយាយសរសើរពីគូទរបស់ខ្ញុំ។ ខ្ញុំដូចជាមិនអីទេពីរឿងនេះ។ គេបានបន្ដថា ខ្ញុំពិតជាសិចស៊ី និងស្រស់ស្អាត។ ខ្ញុំពិតជាគិតថា គេមានពេលវេលាដ៏ល្អជាមួយខ្ញុំ»៕
ប្រភព៖ Dailymail