ខែ្សប្រយុទ្ធរបស់ក្រុម Lyon កីឡាករ Memphis Depay ខិតជិតទៅនឹងការផ្ទេរមកកាន់ក្រុមអ្នកមានបុណ្យ FC Barcelona ហើយ ជាមួយនឹងតម្លៃខ្លួនប្រមាណ ២៥លានអឺរ៉ូ ដោយអាចនឹងបូកបន្ថែម ៥លានអឺរ៉ូបន្ថែមទៀត។
ជាការពិត ជម្រើសទី១ របស់ Barcelona ដែលចង់បាននោះគឺមិនមែនជាអតីតសមាជិករបស់ក្រុមបិសាចក្រហម Manchester United នោះទេ តែគឺជា Lautaro Martinez របស់ Inter Milan ប៉ុន្ដែខែ្សប្រយុទ្ធរូបនេះ ទំនងមិនចាកចេញពីអ៊ីតាលីឡើយ ទើបក្លឹបមានមូលដ្ឋានក្នុងទីក្រុងកាតាឡាន់នេះ បង្វែរ៉ាដាមកកាន់ Depay វិញ។
បើយោងតាមសារព័ត៌មាន De Telegraaf បានសរសេរថា «Memphis នឹងលេងជាមួយ Messi ក្នុងពេលឆាប់ៗនេះ» ខណ:គ្រូបង្វឹក Ronald Koeman ក៏ពេញចិត្ដទម្រង់លេងរបស់ Depay ផងដែរ៕
ប្រភព៖ BBC