នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ទេ ហើយក៏មិនមានអ្នកស្លាប់ថ្មីដែរ។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព មេរោគកូវីដ១៩បានមានប្រសាសន៍ថា ប្រទេសថៃមានអ្នកជំងឺកូវីដ១៩សរុបចំនួន ៣ ៤៩០ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣ ៣២៥ នាក់ និងបន្សល់ទុកអ្នកជំងឺចំនួន ១០៧ នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។ ទន្ទឹមនឹងនេះអ្នកឆ្លងមេរោគកូវីដ១៩ ទូទាំងពិភពលោកបានកើនឡើងដល់ ៣០.០៣ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៩៤៥ ០៧២ នាក់។
សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៦.៨៣ លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ២០១ ៣៤៨ នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានអ្នកឆ្លងជំងឺសរុបចំនួន ៥.១១ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៨ ៣២៣ នាក់។ ប្រទេសប្រេស៊ីលជាប់លំដាប់លេខ ៣ ដែលមានអ្នកឆ្លងសរុបចំនួន ៤.៤២ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ១៣៤ ១៧៤ នាក់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post