Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការសិទ្ធិមនុស្ស​សង្ឃឹមថា​រដ្ឋាភិបាល​មិនភ្លេចសន្យា​ដោះ​លែង​អ្នក​ជាប់​ឃុំ១​ម៉ឺន​​នាក់​ឆាប់​ៗ​នេះ

រាជធានីភ្នំពេញ៖ អង្គការ​លើកលែងទោស​អន្តរជាតិ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លី​កាដូ បាន​ប្រកាស​ថា ខ្លួន​សង្ឃឹមថា រាជរដ្ឋាភិបាល​កម្ពុជារក្សា​ការ​សន្យា​ថា នឹង​ដោះ​លែង​អ្នក​ជាប់​ឃុំ​ចំនួន ១​ម៉ឺន​នាក់ ក្នុង​នោះ​មាន​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រី​រុស​កូ​វី​ដ​១៩ និង​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ស្រាល ក៏​ដូច​ជា​ស្ត្រី​ជាប់​ឃុំ​ដែល​មានកូន​តូច​នៅ​ជាមួយ ព្រមទាំង​អ្នក​ជាប់​ឃុំ​ជា​អនីតិជន​ផង​ដែរ ។

អង្គការសិទ្ធិមនុស្ស​លី​កាដូ បាន​លើក​ឡើង​ថា គ្រប់​ពន្ធនាគារ​ដែល​ខ្លួន​បាន​ឃ្លាំមើល កំពុង​ប្រឈម​នឹង​បញ្ហា​ចង្អៀត​ណែន​យ៉ាង​ខ្លាំង ។ អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ បាន​កើនឡើង​ពី​ចំនួន ២១៩០០​នាក់ នៅ​ចុងឆ្នាំ​២០១៦ ដល់​ចំនួន ៣៨៩៩០​នាក់ គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២០ ទោះបីជា​ពន្ធនាគារ​នៅ​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា អាច​ផ្ទុក​មនុស្ស​បាន​ត្រឹមតែ ២៦៥៩៣​នាក់ ក៏​ដោយ ។«​ការ​កើនឡើង​ច្រើន​ហួសហេតុ​នៃ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ ដែល​គួរតែ​អនុវត្ត​ជា​ជម្រើស​ចុង​ក្រោយ​ផ្អែក​តាម​ច្បាប់​អន្តរជាតិ បាន​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​នៃ​ការ​ឃុំខ្លួន​ធំ​សម្បើម ដែល​ជិត ៧៥%​នៃ​អ្នក​ជាប់​ឃុំ​ទាំងនេះ មិន​ទាន់​ទទួល​បានការ​ជំនុំជម្រះ​នៅឡើយ​ទេ»​។

អ្វី​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​សង្គម​ស៊ី​ល​សង្ឃឹមថា​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ជាប់​ឃុំ​នា​ពេល​នេះ គឺ​សំអាង​លើ​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ លី​កាដូ​លើក​ឡើង​ថា កាលពី​ខែឧសភា រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​ប្រកាស​អំពី ការ​កែទម្រង់​ជា​ច្រើន​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

កំណែទម្រង់​ដែល​បាន​សន្យា​ទាំងនេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដោះស្រាយ​បញ្ហា​កកស្ទះ​សំណុំរឿង​ជា​ច្រើន ដែល​មិន​ទាន់​បាន​ជំនុំជម្រះ​នៅ​តាម​តុលាការ​នានា និង​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ខ្លាំង​នៅ​ក្នុង​ពន្ធនាគារ តាម​រយៈ​ការ​ពង្រីក​មធ្យោបាយ​ផ្សេង​ទៀត​ក្រៅពី​ការ​ឃុំឃាំង​ដូច​ជា ការ​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ និង​ការ​ព្យួរទោស​ជាដើម បន្ថែម​ពីលើ​ការ​ដោះ​លែង​មុន​ពេល​កំណត់ និង​ដោយ​មាន​លក្ខខណ្ឌ សម្រាប់​អ្នក​ជាប់​ឃុំ បច្ចុប្បន្ន​នេះ ។

ដោយឡែក​កាលពី​ខែឧសភា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេ​ង បាន​សន្យា​ថា អ្នក​ជាប់​ឃុំ​រហូត​ដល់​១០០០០​នាក់ នឹង​ត្រូវ​ដោះ​លែង​នៅ​ទូ​ទាំង​ប្រទេស ដោយ​លើក​ឡើង​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩ និង​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការសិទ្ធិមនុស្ស​លី​កាដូ​នៅ​ថ្ងៃ​ទី​២៣​កក្កដា​នេះ​៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

from: https://tnaot.com/km/m/detail/article/9516832