គ្រូបង្វឹកក្លិបបាល់ទាត់ Paris Saint-Germain លោក Thomas Tuchel មានក្តីសង្ឃឹមថា ខ្សែប្រយុទ្ធ Kylain Mabappe នឹងអាចវិលមកទាន់ពេលប្រកួតនៅថ្ងៃអាទិត្យ សប្តាហ៍នេះ ជាមួយក្រុម Nice។
Mabappe មិនបានបង្ហាញខ្លួនឱ្យក្រុមចំនួន ២ ប្រកួតហើយ ក្រោយរូបគេមានផ្ទុកមេរោគកូវីដ-១៩ នៅពេលវិលមកពីជួយក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ UEFA Nations League។
អំឡុងពេលរូបគេអវត្តមាន ក្រុម PSG បានបរាជ័យចំនួន ២ ប្រកួតជាប់គ្នា ក្នុងក្របខ័ណ្ឌ Ligue 1 របស់ប្រទេសបារាំង។
យ៉ាងណាមិញ ក្រុមការពារតំណែងជើងឯករដូវកាលមុនខាងលើ នឹងអវត្តមានកម្លាំងសំខាន់ចំនួន ៣ រូប ដែលរួមមានដូចជា Neymar, Paredes និង Kurzawa ដោយសារទទួលបានកាតក្រហមកាលពីប្រកួតមុនជាមួយនឹងក្រុម Marseille៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ beinsports