ប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Oracle Corp. បានផ្ដួលរលំដៃគូរបស់ខ្លួន Microsoft Corp. ដោយឈ្នះការដេញថ្លៃទិញយក Tik Tok ដែលបំរើសេវាកម្មនៅអាមេរិក ហើយក៏បានក្លាយជា“ដៃគូរសហការដែលមានភាពជឿជាក់បំផុត”នៅក្នុងទឹកដីសហរដ្ឋអាមេរិក ។
តែប្រធានាធិបតីអាមេរិក Trump នៅក្នុងសន្និសីទសារព័ត៌មានសេតវិមានបាននិយាយថា គាត់មិនពេញចិត្ដលើកិច្ចសន្យាសហការគ្នារវាងក្រុមហ៊ុន Oracle Corp. និង Tik Tok ទេ ដោយសារតែ Tik Tok មិនមែនលក់សេវាកម្មលើទឹកដីងាមេរិកអោយទៅក្រុមហ៊ុន Oracle Corp. ហើយក្រសួងហិរញ្ញវត្ថុអាមេរិកក៏មិនអាចទទួលបានប្រាក់សំណងខូចខាតក្នុងកិច្ចសន្យាលក់សេវាកម្មនេះដែរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNBC ។
យោងតាមការផ្សាយរបស់សារព័ត៌មាន Bloomberg បានអោយដឹងថា ប្រធានាធិបតីអាមេរិក Trump បាននិយាយកាល់ពីថ្ងៃទី១៦ ខែកញ្ញាម្សិលមិញថា ក្រុមហ៊ុនកាន់ភាគហ៊ុនធំរបស់ Tik Tok នៅតែមានភាគហ៊ុនមួយភាគធំក្នុងដៃ រីឯក្រុមហ៊ុន Oracle Corp. គ្រាន់តែចូលភាគហ៊ុនតិចទួចបំផុត ។
Trump បានបង្ហើបថា គាត់មិនពេញចិត្ដយ៉ាងខ្លាំងចំពោះកិច្ចសន្យាលក់សេវាកម្ម Tik Tok នៅសហរដ្ឋអាមេរិកទៅអោយក្រុមហ៊ុន Oracle Corp. ហើយគាត់ក៏បានបញ្ជាក់ទៀតថា៖“និយាយអោយត្រង់ទៅ ខ្ញុំមិនចូលចិត្ដបែបនេះ ”។ គាត់បានបន្ដបញ្ជាក់ថា គាត់មិនចុះហត្ថលេខាលើឯកសារពាកព័ន្ធទាំងអស់ តែគាត់ក៏និយាយថា គាត់នឹងរង់ចាំបទរាយការណ៍លម្អិតនៅព្រឹកថ្ងៃនេះ ទើបធ្វើការលើកមតិលម្អិតបន្ថែម ។
តាមមន្ដ្រីសហរដ្ឋអាមេរិកមួយរូបនិយាយថា ក្រុមហ៊ុន Oracle Corp. និងម្ចាស់ភាគហ៊ុនធំរបស់ Tik Tok បានជជែកនិងចុះកិច្ចសន្យាជាមួយគ្នាក្លាយជា“ដៃគូរសហការដែលមានភាពជឿជាក់បំផុត”ហើយក៏អាចជៀសផុសពីច្បាប់ហាមឃាត់របស់អាមេរិកផងដែល ។
តែបើតាមអ្នកផ្ដល់ដំណឹងអោយដឹងថា គម្រោងចុះកិច្ចសន្យារវាងក្រុមហ៊ុន Oracle Corp. និង Tik Tok គឺមិនអាចដោះស្រាយភាពព្រួយបារម្មណ៍សុវត្ថិភាពប្រទេសរបស់មន្ដ្រីអាមេរិកនោះទេ ហើយភាពពួ្រយបារម្មណ៍នេះក៏អាចប៉ះពាល់ដល់ការសម្រេចចិត្ដរបស់ប្រធានាធិបតីអាមេរិកផងដែល ។
អ្នកផ្ដល់ដំណឹងបាននិយាយបន្ដថា មុននឹងការសម្រេចចេញលទ្ធផល មន្រ្ដីអាមេរិកនៅតែបន្ដជជែកជាមួយក្រុមហ៊ុនទាំងនេះ ប្រសិនភាគីទាំង ពីរយល់ព្រមដោះស្រាយបញ្ហាដែលនៅសល់ នោះកិច្ចសន្យានេះក៏អាចទទួលការគាំទ្រ និងអនុញ្ញាតិរបស់សហរដ្ឋអាមេរិក ។