កណ្តាល៖បុរសម្នាក់បានស្លាប់ភ្លាមៗក្រោយពីជិះម៉ូតូបុកបង្គោលថ្មបាក់អស់ជាច្រើនដើមបណ្តាលឲ្យដួលបោកក្បាលបាក់ជើងនិងហូរឈាមចេញតាមច្រមុះ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២រសៀលថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៥១ស្រុកអង្គស្នួលខេត្តកណ្តាល។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងប្រភេទម៉ូតូធំពាក់ស្លាកលេខភ្នំពេញ1 II 4494
មានស្ពាយកាបូបដាក់ខោអាវនៅខាងក្រោយបើកបរក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកបង្គោលថ្មបណ្តាលឲ្យបោកទាំងម៉ូតូទាំងអ្នកបើកបរបោកបាក់បង្គោលអស់ជាច្រើនចំណែកអ្នកជិះម៉ូតូហូរឈាមតាមច្រមុះនិងត្រចៀកស្លាប់នៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៏អធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានចុះទៅធ្វើការវាស់វែងនិងធ្វើកំណត់ហេតុស្រាវជ្រាវរក្រុមគ្រួសារសាច់ញាតិមកទទួលដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕