Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មានរឿង​អ្វី ? ជី ដេ​វីត ក្រោយ​ទិញ​ឡាន​ទំនើប​ជូន​គូស្នេហ៍​បែរជា​ទៅ​បួស

រាជធានី​ភ្នំពេញ ៖ ជូន​កាដូ​គូស្នេហ៍​ជា​រថយន្ត​ប្រណី​តថ្លៃ​កប់​ពពក​នៅ​ក្តៅ​ៗ​ហុយ​សោះ ស្រាប់តែ​តារាចម្រៀង​រ៉េ​ប ដែល​មានឈ្មោះ​បោះ​សំឡេង​ជា​ខ្លាំង នៅ​ក្នុង​ស្រទាប់​យុវវ័យ លោក ជី ដេ​វីត បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​រូប​លោក​បាន​សម្រេចចិត្ត​ទៅ​បួស​កោរសក់ កាលពី​ទី​២២ កក្កដា ឆ្នាំ​២០២០។

ដើម្បី​ស្រាយ​ច​ម្ង​ល់​ទៅ​ដល់​មហាជន និង​អ្នកគាំទ្រ ជា​មុន​អំពី​ការ​ចាកចេញ​ឆ្ងាយ​របស់​លោក ជី ដេ​វីត កុំអោយ​មានការ​សង្ស័យ​ច្រើន​អំពី​ការ​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​នោះ គឺ រូប​លោក​បាន​សម្រេចចិត្ត​បួស​កោរសក់​នៅ​ឯ​វត្ត​អា​រ៉ា​ម​មួយ​កន្លែង ដែល​នៅ​សែន​ឆ្ងាយ និង​ជា​តំបន់​ដាច់​ស្រ​យោល ។ នេះ​បើ​យាង​តាម​ការ​ឡាយ​ជា​វី​ដេ​អូរ​របស់​រូប​លោក ជី ដេ​វីត ។

យ៉ាងណាមិញ មុន​នឹង​សម្រេចចិត្ត​សាង​ផ្នួស​លោក​ជី ដេ​វីត បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​គូស្នេហ៍ កញ្ញា ទេព បូ​ព្រឹក ដោយ​បាន​ចំណាយ​លុយ​ជា​ច្រើន​ទៅ​លើ​ការ​ទិញ​ការ​ដូ​ដ៏​ធំ​ជូន​ដល់​រូប​នាង​នោះ គឺ​រថយន្ត Rolls Royce និង​បាន​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ថា « នេះ​ជា​ការ​ដូ​សម្រាប់​ការ​ចាកចេញ​ឆ្ងាយ​របស់​ពួក​យើង​ទាំង​២» ។

ជា​ការ​ពិត​ណាស់ ពាក្យ​សម្តី​ដែល​តារាចម្រៀង​រ៉េ​ប​មាន​កម្ពស់ ១.៨៥​ម៉េ​ត្រ​រូប​នេះ​បាន​ពោល​ទៅ​កាន់​កញ្ញា ទេព បូ​ព្រឹក្ស ពី​ការ​ចាកចេញ​យ៉ាង​អាលោះអាល័យ​យ៉ាងនោះ គឺ​ការ​ចាកចេញ​ទៅ​បួស​ជា​ព្រះសង្ឃ​របស់​លោក ។ យ៉ាងណាមិញ​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ថា តារាចម្រៀង​ខ្ពស់ស្រឡះ​រូប​នេះ​នឹង​ស្ថិត​នៅ​ក្នុង​ភាព​ជា​ព្រះសង្ឃ​ប៉ុន្មាន​ព្រះ​វស្សា​នោះ​ទេ ។ លើស​ពី​នេះ អ្នកគាំទ្រ​រូប​លោក និង​អ្នកលេង​បណ្តាញ​សង្គម​បាន​ធ្វើការ​ចែកចាយ​រូបភាព​របស់​ព្រះ សង្ឃ ជី ដេ​វីត គ្រង​ស្បង់ និង​មាន​រូប​នាង​ទេព បូ​ព្រឹក្ស​អង្គុយបត់ជើង​សំពះ​យ៉ាង​ផុសផុល ។ ដោយឡែក កញ្ញា ទេព បូ​ព្រឹក បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា «​ថ្ងៃនេះ​ជា​ថ្ងៃ​ដែរ​បង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​នឹង​លោក​ពុក​អ្នក​ម៉ែ និង​បងប្អូន​ជីដូន​ជីតា រំភើប​យំ​គ្រប់​គ្នា ទោះ​មាសប្រាក់​បុ​ិ​ន​ភ្នំ​ក៏​មិន​ស្មើ​រការ​សម្រេចចិត្ត​ដ៏​មាន​តម្លៃ​នេះ​ដែរ​បង​» ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9516790