Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកនិពន្ធ ពាន់ ភួងបុប្ផា ជិតលាឈប់ពីអាជីពមួយនេះ ខណៈដែលនៅសល់ស្នាដៃតែបន្តិចបន្តួចទៀតទេ

ទោះបីជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿង អ្នកស្រី ពាន់ ភួងបុប្ផា វ័យកាន់តែជ្រេក៏ពិតមែន តែចំពោះទឹកចិត្តនៃការស្រលាញ់អាជីពជាអ្នកនិពន្ធរឿងនៅតែដក់ជាប់ក្នុងបេះដូងរបស់អ្នកស្រីជានិច្ច។

យ៉ាងណាមិញ លោកស្រី​ ពាន់ ភួងបុប្ផា បានបញ្ជាក់​ថា ទាំង​ពេល​វេលា និង​ភាពយន្ត​ចេញ​ពី​ស្នាដៃ​របស់​លោក​ស្រី នៅ​សល់​មិន​ច្រើន​ទៀត​ទេ មុន​ពេល​ដែល​លោកស្រី​ឈប់​ទាំង​ស្រុង​ពី​អាជីព​មួយនេះ។ ជាក់ស្តែងក្នុង​រយៈ​៣២​ឆ្នាំ ដែល​លោកស្រី បាន​ប្រឡូក​ក្នុង​អាជីព​និពន្ធ និង​ដឹកនាំ​រឿង​សរុប​ជាង​១០០​រឿង គឺ​មាន​រឿង​តែ​៤​ប៉ុណ្ណោះ​ដែល​លោកស្រី​ពេញចិត្ត​បំផុត។ ក្នុង​នោះ​ក៏​មាន​រឿង« កុមារី​អាយុ​២៥​ឆ្នាំ​វគ្គ​៣»ផងដែរ។

គួរអោយដឹងផងដែលថា ​រឿង « កុមារី​អាយុ​២៥​ឆ្នាំ​វគ្គ​៣» នេះ បាន​បង្កប់​នូវ​សារ​អប់រំ​ស្ដីពី​គ្រោះ​ថ្នាក់​ចរាចរណ៍៖«យើង​មើល​ពិភព​លោក​កំពុង​រាតត្បាត​ដោយ​ជំងឺ​កូវីដ-១៩ តែ​នៅ​ស្រុក​យើង​នេះ​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​របួស និង​ស្លាប់​គួរ​ឲ្យ​ខ្លាច​ជាង​កូវីដ-១៩ ទៀត» កុំភ្លេចទៅទស្សនាទាំងអស់គ្នានៅគ្រប់រោងភាពយន្ត៕ អត្ថបទដោយ៖ ត្នោត

ទសន្សាវីដេអូក្នុងរឿង « កុមារី​អាយុ​២៥​ឆ្នាំ​វគ្គ​៣»ខាងក្រោមនេះ៖

from: https://tnaot.com/km/m/detail/article/9699302