Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Apple៖ ទិញកញ្ចប់សេវាកម្មតែម្ដងនឹងទទួលបានសេវាកម្មច្រើន រាល់ខែគ្រាន់តែបង់ 14.95 $ តែប៉ុណ្ណោះ

នៅក្នុងកម្មវិធីប្រកាសផលិតផលថ្មី Apple បានដាក់លក់កញ្ចប់សេវាកម្ម Apple One សម្រាប់ប្រើជាលក្ខណៈគ្រួសារ ឯនៅក្នុងកញ្ចប់សេវាកម្មនេះរួមមានព័ត៌មានពាក់ព័ន្ធនឹង Apple ទាំងស្រុង , iCloud , Apple Music , Apple Fitness+ និងសេវាកម្មជាច្រើនផ្សេងៗទៀត ហើយតម្លៃវាក៏ធូថ្លៃណាស់ផងដែល នេះបើធៀបជាមួយការលក់សេវាកម្មពីមុនមក។

កញ្ចប់សេវាកម្ម Apple One នេះត្រូវបានបែងចែកជា ៣ ប្រភេទសម្រាប់អោយអ្នកប្រើប្រាស់ជ្រើសរើសតាមតម្រូវការរបស់ខ្លួន ៖

១, កញ្ចប់សម្រាប់ប្រើបុគ្គល ក្នុងនោះរួមមានសេវាកម្ម ៖ Apple Music、Apple TV、Apple Arcade និង 50GB iCloud តម្លៃសេវាកម្មនេះគឺ 14.95$ ជារៀងរាល់ខែ ។

២,កញ្ចប់សម្រាប់ប្រើជាលក្ខណៈគ្រួសារ ៖ Apple Music、Apple TV、Apple Arcade និង 200GB iCloud តម្លៃសេវាកម្មនេះគឺ 19.95 $ ជារៀងរាល់ខែ ហើយអ្នកអាចប្រើប្រាស់ជាមួយសមាជិកគ្រួសារចំនួន ៦ នាក់ ។

៣,កញ្ចប់សេវាកម្ម Premier នេះមានតម្លៃដល់ទៅ 29.95 $ ហើយក៏មានសេវាកម្មបន្ថែម(Apple News+、Apple Fitness+)លើសេវាកម្មដែលដូចការរៀបរាប់ខាងលើ ។

Apple បានបន្ដទៀតថា ខ្លួននឹងផ្ដល់សេវាកម្មប្រើសាកល្បងដោយឥតគិតថ្លៃជូនអតិថិជនទាំងអស់ ប្រសិនជាអ្នកមិនទាន់ទិញសេវាកម្ម Apple One នេះ លោកអ្នកអាចចូលទៅទិញបាន ក្រោយពេលលោកអ្នកប្រើសាកល្បងដល់វេលាកំណត់ហើយ ប្រសិនអ្នកមិនពេញចិត្ដ អ្នកក៏អាចផ្ដាច់សេវាកម្មនេះចោលតែម្ដងក៏បាន។

ក្រៅពីនេះ Apple បានបង្កើតសេវាកម្មថ្មីមួយគឺ Apple Fitness + ដែលអាចជួយលោកអ្នករក្សារចលនាបានតាមការចង្អុលបង្ហាញពីអ្នកជំនាញបាន ហើយវាក៏អាចរៀបចំវគ្គហាត់ប្រាណតាមសុខភាពរបស់លោកអ្នក មិនតែប៉ុណ្ណោះ Apple Music ក៏គាំទ្របន្ថែមលើសេវាកម្មនេះផងដែរ ។ ជាមួយគ្នាផងដែល ពេលដែលលោកអ្នកហាត់ប្រាណ អ្នកអាចឆ្លងកាត់ Apple Watch តាមដានចង្វាក់បេះដូង កំណត់ត្រាហាត់ប្រាណ និងការ៉ូលី -ល- ។

Apple Fitness+ អាចអោយលោកអ្នកប្រើប្រាស់ iPhone , iPad , ឬ Apple TV ដើម្បីមើលវីដេអូពីរបៀបហាត់ប្រាណ ហើយអ្នកក៏អាចបើកវីដេអូហាត់ប្រាណនេះនៅក្នុងកម្មវិធីរបស់ Apple Watch ផងដែល ម៉្យាងទៀតវាក៏រក្សាសុវត្ថិភាពភាពឯកជនរបស់អ្នកបានល្អផងដែល ដោយគ្រាន់តែរក្សាទិន្នន័យកំណត់ត្រាហាត់ប្រាណរបស់អ្នកទៅក្នុងម៉ាស៊ីន និង Apple ID តែប៉ុណ្ណោះ ដោយមិនចែករំលែកព័ត៌មានសុខភាពរបស់អ្នកនោះទេ ។

សេវាកម្ម Apple Fitness+នេះគ្រោងនឹងចាប់បើកដំណើរការនៅចុងឆ្នាំ២០២០នេះ ឯតម្លៃវាគឺ 9.99$ក្នុង១ខែ ឬមួយឆ្នាំ 79.99$ ។

ក្រៅពីនេះ ប្រសិនលោកអ្នកទិញ Apple Watch ថ្មី នោះ Apple នឹងថែមសេវាកម្ម Apple Fitness+ ដោយឥតគិតថ្លៃរយៈ ពេល ៣ខែ ។

from: https://tnaot.com/km/m/detail/article/9699234