Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មូលហេតុ​ដែល​អ្នក​គួរតែ​ចាប់ផ្តើម​អាជីវកម្ម​អន​ឡាញ​មួយ​ក្នុង​ឆ្នាំ ២០២០​នេះ

កូ​វី​ដ ១៩ បាន​បង្ក​នូវ​ទុក្ខ​លំបាក​សម្រាប់​មនុស្ស​ជា​ច្រើន​ក្នុង​សង្គម​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​មាន​បញ្ហា មនុស្ស​តែងតែ​ព្យាយាម​រក​វិធី​ដើម្បី​រក​លុយ​ជា​និច្ច​ដើម្បី​ចិញ្ចឹមជីវិត ឬ​ទុក​សន្សំ​។ បច្ចុប្បន្ន​នេះ​មនុស្ស​មាន​ជម្រើស​កាន់តែ​ច្រើន​ក្នុង​ការ​រក​ចំណូល​ផង​ដែរ ជា​ពិសេស​តាម​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​។

ប្រសិនបើ​អ្នកមាន​គំនិត​ចង់​ចាប់ផ្តើម​អាជីវកម្ម​អន​ឡាញ​មួយ​តែ​នៅ​ស្ទាក់ស្ទើរ​នោះ ចូរ​ពិចារណា​មើល​ចំណុច​ខាងក្រោម​នេះ​៖

១-វា​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក

អត្ថប្រយោជន៍​ធំ​មួយ​នៃ​ការ​មាន​អាជីវកម្ម​អន​ឡាញ​ផ្ទាល់ខ្លួន​គឺ​អ្នកមាន​ឱកាស​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​បាន ខណៈ​ដែល​អ្នក​នៅ​អាច​បន្ត​ធ្វើការ​ពេញ​ម៉ោង​របស់​អ្នក​ដដែល​។ វា​អាច​ជួយ​ផ្តល់​នូវ​សន្តិសុខ​ដល់​អ្នកផង​ដែរ​ជា​ពិសេស​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​ពោរពេញ​ដោយ​ភាព​មិន​ប្រាកដប្រជា​។

២-វា​មិន​ត្រូវការ​ធនធាន​ច្រើន

អាជីវកម្ម​អន​ឡាញ​មិន​តម្រូវ​ឲ្យ​អ្នក​ចំណាយធនធាន​ច្រើន​ដូច​អាជីវកម្ម​ដែល​មាន​ទីតាំង​ត្រឹមត្រូវ​ទេ​។ វា​ជា​ជម្រើស​ល្អ​ប្រសិនបើ​អ្នកមាន​គំនិត​អាជីវកម្ម​តែ​អ្នក​នៅ​មិន​ទាន់​មាន​ភាព​ក្លាហាន​ក្នុង​ការ​វិនិយោគ​ថវិកា​ដែល​ខិតខំ​សន្សំ​លើ​វា​នៅឡើយ​។

៣-អ្នកមាន​ឱកាស​លក់​ឲ្យ​អតិថិជន​នៅ​ក្រៅប្រទេស​បាន

ពេល​ដែល​អ្នក​ប្រើ​អ៊ី​ន​ធើ​ណែ​ត​ដើម្បី​ប្រកប​អាជីវកម្ម​របស់​អ្នក អ្នក​មិន​ចាំបាច់​ត្រូវ​តែ​លក់​ឲ្យ​មនុស្ស​ដែល​រស់នៅ​ក្នុង​តំបន់​របស់​អ្នក​ទេ​។ មាន​ន័យ​ថា​អ្នកមាន​ឱកាស​ក្នុង​ការ​ពង្រីក​ទីផ្សារ​របស់​អ្នក​ទៅ​តំបន់​ផ្សេង​ៗ​ក្នុង​ប្រទេស និង​ថែម​ទាំង​ប្រទេស​ដទៃ​ថែម​ទៀត​។

៤-ភាព​បត់បែន

ការ​ធ្វើការ​អន​ឡាញ​មិន​ទាមទារ​ច្រើន​ពី​អ្នក​ទេ ហើយ​អ្នក​ថែម​ទាំង​អាច​មាន​ភាព​បត់បែន​ក្នុង​ការងារ​ផង​ដែរ​។ វា​អនុញ្ញាត​ឲ្យ​អ្នកមាន​ពេល​សម្រាប់​ការងារ​ពេញ​ម៉ោង​របស់​អ្នក ពេលវេលា​សម្រាប់​គ្រួសារ ឬ​ក្នុង​ការ​រៀនសូត្រ​ជាដើម​ផង​ដែរ​។

ពិភពលោក​កំពុង​តែ​ងាក​ទៅ​កាន់​ភាព​ឌី​ជី​ថ​ល​កាន់តែ​ខ្លាំង​ឡើង​ហើយ​។ ដូច្នេះ​ការ​មាន​អាជីវកម្ម​អន​ឡាញ​ផ្ទាល់ខ្លួន​អនុញ្ញាត​ឲ្យ​អ្នកមាន​ឱកាស​ច្រើន​ក្នុង​ការ​រក​ប្រាក់​ចំណូល​បន្ថែម ខណៈ​ដែល​ដក​ប​ពិសោធន៍​ផ្សេង​ៗ​ផង​ដែរ​ ៕​ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9699126