ខេត្តព្រះសីហនុ ៖ តាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០ មានករណីប្រទះឃើញសពក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដោយមានស្នាមរបួសត្រង់កំភួនជើង និងផ្នែកខាងក្រោយ ក្នុងគំនរសំរាមស្អុយរលួយនៅក្រុមហ៊ុនសំរាមមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្មេងប្រុសរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ មានអាយុ១៤ឆ្នាំ ។ បើតាមការបញ្ជាក់ពីសាច់ញាតិបានអោយដឹងថា ក្មេងប្រុសរងគ្រោះបានបាត់ខ្លួន៣ថ្ងៃមកហើយ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុបណ្តាលឱ្យក្មេងប្រុសរងគ្រោះបាត់បង់ជីវិតនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេត និងស្រាវជ្រាវជុំវិញករណីខាងលើនេះហើយ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព