Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Jose Mourinho និយាយថាខ្លួនជាអ្នកអោយក្លឹបReal Madrid តាមទិញ Gareth Bale!!

កីឡាករសញ្ជាតិវែល Gareth Bale ដែលបានផ្ទេរមកពីក្លឹប Tottenham Hotspur ទៅកាន់ក្លឹប Real Madrid ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាក្នុងឆ្នាំ២០១៣នោះ អាចនឹងវិលត្រឡប់ទៅក្លឹបចាស់របស់ខ្លួនវិញហើយនារដូវក្តៅនេះ នេះបើយោងតាមភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករ។

លោក Jose Mourinho គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លឹប Tottenhamបានលើកឡើងថា លោកពិតជាចង់បាន Gareth Bale ខ្លាំងណាស់ពេលដែលលោកដឹកនាំក្លឹប Real Madrid កាលពីឆ្នាំ២០១០ ដល់ ២០១៣។ ទោះជាយ៉ាងណា លោកត្រូវបានបញ្ចប់ការងារជាគ្រូបង្វឹកមុនពេលកំណត់តែក្លឹប Real Madrid នៅតែទិញកីឡាករដែលលោកបានប្រាប់អោយទិញ។

គួរបញ្ជាក់ផងដែរថា Gareth Baleអាចនឹងចាកចេញពីទឹកដី Bernabeu នារដូវក្តៅនេះក្រោយស៊ុតបញ្ចូលទីលើស ១០០ អោយក្លឹប និងបានឈ្នះ Champion League ចំនួន៤ដង តែមានបញ្ហាជម្លោះជាមួយគ្រូបង្វឹកZidane។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9698125