
មាន សូនីតា ព្រមានម្ចាស់ផេកឲ្យចេញមុខសុំទោសជាសាធារណៈឬនឹងត្រូវប្តឹងរឿងប្រមាថកិត្តិយស
រាជធានីភ្នំពេញ ៖ ស្រីស្អាត មាន សូនីតា ដែលមានរហ័សនាម «រាជនីក្រម៉ា» បានព្រមានម្ចាស់ផេកមួយចំនួនដែលបានយករូបរបស់នាងទៅកាត់.ត យ៉ាងអាក្រក់ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់នាងធ្ងន់ធ្ងរ ថា ម្ចាស់ផេកត្រូវចេញមុខបកស្រាយជាបន្ទាន់ និងត្រូវធ្វើការសុំទោសរូបនាងជាសាធារណៈ បើមិនដូច្នោះទេ រូបនាងនឹងរៀបចំពាក្យបណ្តឹងប្តឹងបុគ្គលដែលបានបំពានកិត្តិយសរបស់នាង ។
តាមរយៈការ Live វីដេអូ កាលពីរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ។ ដែលមានអ្នកទស្សនារាប់ពាន់នាក់ តារាសម្តែងនាង មាន សូនីតា ធ្វើអោយមហាជន និងអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបានលាតត្រដាងថា មានផេកមួយចំនួនបានយករូបនាងទៅកាត់តរបៀបជារូបអាសអាភាស និងសរសេរពាក្យសម្តីមិនសមរម្យ ប្រមាថដល់កិត្តិយសរបស់នាងយ៉ាងធ្ងន់ធ្ងរ ។
ក្រោយពីស្វែងរកជំនួយ និងស្រែកហៅអោយមហាជន អ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមអោយជួយ Report ម្ទាស់ផេក ដែលបានយករូបនាងទៅកាត់តដោយគ្មានការអនុញ្ញាតរួចមក រាជនីក្រមារូបនេះក៏បានប្រកាសថា នាងមានវិធានការទៅលើបុគ្គលម្នាក់ដោយត្រូវចេញមុខមកស្រាយជាបន្ទាន់ និងធ្វើការសុំទោសរូបនាង ខណៈអ្នកគាំទ្រតារាស្រីរូបនេះបានស្នើនាងថា គួរតែដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតែម្តងទៅ ។ កញ្ញា មាន សូនីតា តាមរយៈការ Live វីដេអូកាលពីយប់មិញនេះបានលើកឡើងយ៉ាងច្បាស់ៗថា « ខ្ញុំសូមអោយម្ទាស់ផេក ដែលបានយករូបខ្ញុំទៅកាត់តជារូបអាសអាភាសនោះចេញមុខមកតទល់ជាមួយនឹងនាងខ្ញុំ ហើយមួយវិញទៀត ចេញមុខជាសូមទោសនាងខ្ញុំជាសាធារណៈ ។ បើមិនដូច្នេះទេ នាងខ្ញុំនឹងធ្វើការបន្តឹងទៅតាមផ្លូវច្បាប់»៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព