ប្រធានក្លឹបអធិរាជស Real Madrid លោក Perez បានបញ្ជាក់ក្រោយទទួលបានពានលីគ La Ligaលើកទី ៣៤ ថាមកដល់ត្រឹមពេលនេះក្លឹបមិនមានគម្រោងទិញកីឡាករថ្មីសម្រាប់រដូវកាលក្រោយនោះទេ។
បុរសសញ្ជាតិអេស្ប៉ាញដែលដឹកនាំក្លឹបបានយ៉ាងល្អក្រោយឈ្នះពានសន្ធឹកសន្ធាប់ បានបន្ថែមថាអំឡុងពេលពេលជម្ងឺ Covid 19 នៅតែមិនចប់ក្លឹបណាក៏ជួបបញ្ហាហិរញ្ញវត្ថុទាំងអស់។ លើសពីនេះ ក្លឹប Real Madrid បានចំនាយអស់ជាង ៥០០លានអឺរ៉ូសម្រាប់សាងសង់កែលម្អកីឡដ្ឋាន Bernabeu បច្ចុប្បន្នដូច្នេះក្លឹបមិនទាន់បានគិតគូររឿងអ្វីផ្សេងច្រើននោះឡើយ។
គួរបញ្ជាក់ផងដែរថា គ្រូបង្វឹក Zidine Zidane ក៏ហាក់សម្តែងការពេញចិត្តនឹងក្រុមរបស់ខ្លួន និងហាក់មិនត្រូវការការកែសម្រួលធំៗអ្វីដែរដើម្បីការត្រៀមការប្រកួតរដូវកាលខាងមុខ។
ប្រភព៖ ESPN