Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស៊ុតអស់ស្ទះ!!! ៨ គ្រាប់បានកើតឡើងក្នុងការប្រកួតរវាង Liverpool និង Chelsea យប់មិញ!!

ការប្រកួតសប្តាហ៏ទី៣៧ នៃលីគកំពូលអង់គ្លេសPremier League បានប្រព្រឹត្តកាលពីយប់មិញ ដែលក្លឹបហង្សក្រហម Liverpool បានបើកពហុកីឡាដ្ឋានAnfield របស់ខ្លួនទទួលក្រុមភ្ញៀវ Chelsea។

Chelsea ហាក់ធ្វើមិនបានល្អឡើយ ដោយទទួលរងបរាជ័យក្នុងលទ្ធផល ៥ទល់នឹង ៣ បើទោះជាខ្លួនស៊ុតបានរហូតដល់ ៣គ្រាប់យ៉ាងណាក្តី។ នៅតង់ទី១ Liverpool បានដាក់៣គ្រាប់មុន នៅពេលដល់ចុងតង់ Giroud ដាក់មួយគ្រាប់បកវិញ ។ ចូលដល់តង់ទី២ Chelsea បានវាយបកវិញបាន២គ្រាប់ទៀត មុនពេលដែល Ox Chamberlain ដាក់១គ្រាប់អោយLiverpool បន្ថែម។ ចុងក្រោយ លទ្ធផលបញ្ចប់ដោយ 5ទល់នឹង3។

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះហាក់មិនសូវសំខាន់សម្រាប់Liverpool ឡើយត្បិតខ្លួនបានឈ្នះពាននេះរួចទៅហើយ តែសម្រាប់តោខៀវ Chelsea ជាការប្រកួតមួយស្វិតស្វាញ ព្រោះខ្លួនកំពុងតែដណ្តើម Top 4 ជាមួយនឹងក្លឹប Manchester United និង Leicester City។

ប្រភព៖ Livescore

 

from: https://tnaot.com/km/m/detail/article/9516329