Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នារីម្នាក់ត្រូវគេ​​​​ចាប់បង្ខំរួមភេទ​២​ដង រួចប្លន់យក​​ទ្រព្យទៅអស់

រាជធានី​ភ្នំពេញ៖ ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ បាន​មក​ស្រែក​ឡាំប៉ា​នៅ​មុខ​ផ្ទះសំណាក់ដោយ​កើតទុក្ខ​មិន​សុខចិត្ត​​ បុរស​ម្នាក់​ដែល​នាំ​នាង​ទៅ​រួមមេត្រី​២​ដង​រួច​មិន​ឲ្យ​លុយ ថែម​ទាំង​ប្លន់​យក​គ្រឿងអលង្ការ​ទៀត។ រឿងនេះ ធ្វើឲ្យមានការ​ភ្ញាក់ផ្អើល​នៅ​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ​ខែកក្កដា ឆ្នាំ​២០២០ នៅ​មុខ​ផ្ទះសំណាក់​យីហោ «​អប្សរា​មង្គល២» ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ ​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

​ស្ត្រី​រងគ្រោះបាន​ឲ្យ​ដឹង​ថា រូប​គាត់​ជា​អ្នក​រកស៊ី​ផ្លូវភេទ​ រយៈពេល​ជិត​មួយ​ខែ​កន្លង​មក​ហើយ តែ​គាត់​មិន​ចាំ​ថ្ងៃ​ច្បាស់​នោះ​ទេ ​​មាន​បុរស​ម្នាក់ ​បាន​មក​បបួល​នាង​យក​ទៅ​រួមមេត្រី​ក្នុង​តម្លៃ​30​ដុល្លារ​។ ពេល​នោះ​ រូប​នាង​ក៏​យល់​ព្រមទៅ​ជាមួយ​បុរស​រូប​នោះ​ដោយ​ជិះ​ម៉ូតូ​ទៅ​ដល់​ព្រៃ​ស្ងាត់​មួយ​ ក្នុង​សង្កាត់​ព្រៃ​ស ស្រាប់តែ​បុរស​ម្នាក់​នោះ​ បាន​បង្ខំ​ចាប់​នាង​នៅ​ក្រោម​ដើម​ត្នោត​មួយ​កន្លែង ​រហូត​បាន​សម្រេច​ដល់​ទៅ​២​ដង ។

ស្ត្រី​ខាងលើ​បន្ត​ទៀត​ថា នៅ​ពេល​ដែល​សម្រេច​រួច​ហើយ បុរស​រូបនោះ ​បាន​ប្រើ​ហិង្សា​ដាក់​នាង ​ទាញ​យក​គ្រឿងអលង្ការ​ពី​នាង ទោះបីជា​នាង​ប្រាប់​ថា ជា​គ្រឿង​កាឡៃ ក៏​បុរស​រូប​នោះ​នៅ​តែ​ឆក់​យក​ទៅ​បាត់​តែ​ម្ដង ដោយ​មិន​បានឱ្យ​លុយ​ថ្លៃ​សេវា​ថែម​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​យប់​ថ្ងៃ​កើតហេតុ​នេះ រូប​នាង​ត្រូវ​បាន​បុរស​រូប​នេះ​តថ្លៃ​​ហៅ​មក​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ ខណៈ​ពេល​ដែល​តថ្លៃ​គ្នា​នោះ​នៅ​កន្លែង​ងងឹត​មើល​មុខ​គ្នា​មិន​ច្បាស់​នោះ​ទេ។ លុះដល់​ផ្ទះសំណាក់ ក៏​ស្រាប់តែ​រូប​នាង​បាន​ចំណាំ​មុខ​បុរស​រូប​នោះ​ថា ធ្លាប់​បាន​ចាប់បង្ខំ​នាង​នៅ​ក្រោម​ដើម​ត្នោត​រហូត​សម្រេច​ពីរ​ដងនិងវាយ​ធ្វើបាប ព្រមយក​របស់ទ្រព្យ​សម្បត្តិ​បន្ថែម​ទៀត ទើប​រូប​នាង​ស្រែក​ឡាំប៉ា ដើម្បី​រក​សមត្ថកិច្ច​ឲ្យ​ជួយ​តែ​ម្ដង​ទៅ ។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​  ​ក៏​បាន​សាកសួរ​​ដំណើររឿង​ ដឹង​ថា ករណី​នេះ​គឺ​មិនមែន​កើតហេតុ​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​នោះ​ទេ គឺ​កើតហេតុ​នៅ​ទឹកដី​ខណ្ឌដង្កោ ទើប​សមត្ថកិច្ច​មូលដ្ឋាន​ទាក់​ទង​ទៅ​ខាង​សមត្ថកិច្ច​ខណ្ឌដង្កោ ឱ្យមក​កន្លែង​កើតហេតុ ដើម្បី​នាំ​យក​នារី​រង​គ្រោះ​ទៅ​សាក​សួរ។

ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​សួរនាំ​ទៅ​ស្ត្រី​ខាងលើ​ថា បាន​ដាក់​ពាក្យបណ្ដឹង​ដែរ​ឬ​អត់? តែ​ពេល​នោះ​ស្ត្រី​រង​គ្រោះ​ខាងលើ​គាត់​ថា អត់​បាន​ដាក់​ពាក្យបណ្ដឹង​ទេ​។ ដូច្នេះ​ហើយ​សមត្ថកិច្ច​ក៏​បាន​ប្រាប់​ថា ទាល់តែ​ឲ្យ​នារី​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ទឹកដី​ដែល​កើតហេតុ ទើប​សមត្ថ​កិច្ច​មាន​វិធានការ​ចុះ​អនុវត្ត​ឱ្យ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​និយាយ​រួចកម្លាំង​សមត្ថកិច្ច​ក៏​បាន​ដកខ្លួន​ទៅ​អស់ នៅ​សល់​តែ​ស្ត្រី​រង​គ្រោះ​គាត់​មិនដឹង​មាន​វិធាន​ការណ៍​បែប​ណា គឺ​បាន​ត្រឹមតែ​ដើរ​ចេញពី​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ​។ ចំណែក​បុរស​ដែល​ជាប់ចោទ​ពី​បទ​បំពាន​សេពសន្ថវៈ​មិន​ឲ្យ​លុយ ហើយ​ប្លន់​យក​គ្រឿង​អលង្ការ​នោះ មិន​បាន​ចេញពី​ក្នុង​បន្ទប់​ផ្ទះសំណាក់​នោះ​ទេ គឺ​សម្ងំ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ខាងលើ​៕  ត្នោត 

from: https://tnaot.com/km/m/detail/article/9516160