
អ្នកគាំទ្របន្ទោស Pogba ក្រោយយកដៃបាំងខ្លាចត្រូវមុខក្នុងតំបន់គ្រោះថ្នាក់ ត្រូវអាជ្ញាកណ្ដាលពិន័យបាល់ប៉េណាល់ទីយប់មិញ
ខែ្សបម្រើ Paul Pogba ត្រូវបានអ្នកគាំទ្រសម្ដែងការមិនពេញចិត្ដចំពោះការយកដៃបាំងដោយខ្លាចត្រូវមុខរបស់គេក្នុងប្រអប់គ្រោះថ្នាក់ ត្រូវបានអាជ្ញាកណ្ដាលសម្រេចឲ្យបាល់ប៉េណាល់ទី ក្នុងការប្រកួតដែល Manchester United បានត្រឹមស្មើ West Ham United ១-១។
ក្នុងចុងតង់ទី១ ទៅហើយ ពោលគឺនៅនាទីទី៤៥+ ខែ្សប្រយុទ្ធ Antonio បានស៊ុតនាំមុខឲ្យក្រុមភ្ញៀវ West Ham ដោយការទាត់ប៉េណាល់ទី បន្ទាប់ពី Pogba ត្រូវបានគេស៊ុតចំដៃរបស់គេក្នុងប្រអប់គ្រោះថ្នាក់។
ចូលដល់តង់ទី២ នាទីទី៥១ Mason Greenwood បានស៊ុតតាមស្មើវិញ ១-១ ខណៈលទ្ធផលបានរក្សារហូតដល់ចប់ការប្រកួត។
ជាមួយនឹងលទ្ធផលនេះ ធើ្វឲ្យ Man Utd ឡើងទៅកាន់ចំណាត់ថ្នាក់លេខ៣ មាន៦៣ពិន្ទុស្មើ Chelsea និងមានគម្លាតត្រឹម១ពិន្ទុប៉ុណ្ណោះ ពីក្រុមលេខ៥ Leicester City៕
ប្រភព៖ Dailymail