ភ្នំពេញ៖ រថយន្តមិនចាំម៉ាកមួយគ្រឿងបើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ខ្ទាតបោកផ្ទប់និងឃឿនផ្លូវ ស្លាប់នៅកន្លែងកើតហេតុភ្លាមនិងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចខាងក្រោមស្ពានអាកាស៥មករា តាមបណ្តោយផ្លូវម៉ៅសេទុង កែងមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹក ល្អក់ទី១ ខណ្ឌទួលគោក។
សពជនរងគ្រោះ(ស្លាប់)មានឈ្មោះ ធឿន ភេទប្រុសអាយុ ប្រមាណជាង ២០ ឆ្នាំមានស្រុកកំណើតនៅខេត្តព្រៃវែង។តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ០១១ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1CS 5421 បេីកបរដោយបុរសម្នាក់រួមដំណេីរជាមួយបុរសម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជេីងក៏ជ្រុលបុកម៉ូតូខ្ទាតទៅផ្ទប់និងឃឿនផ្លូវបោកក្បាលស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។ ភ្លាមនោះរថយន្តបានគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកេីតហេតុជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងលើខាងសមត្ថកិច្ច ជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការនគរបាលរាជធានីភ្នំពេញ រងចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុដឹក តាមរថយន្ដទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំទំនាក់ទំនងទៅរកសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕ផេងភាព