Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ព្រះ​ចតុម្មុខ​” ប្រាសាទ​មាន​ព្រះពុទ្ធ​ឈរ​ទល់​ខ្នង​គ្នា​បែរ​ព្រះ​ភក្ត្រ​ទៅ​ទិស​ទាំង​៤

ប្រាសាទ​ព្រះ​ចតុម្មុខ​មាន​ទីតាំង​ស្ថិតនៅ ភូមិ​តា​សែង ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ជា​ប្រាសាទ​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រាសាទ​បាកាន​ ឬ​ព្រះ​ខ័ន​កំពង់​ស្វាយ។​

ប្រាសាទ​នេះ​ត្រូវ​​បាក់​ធ្លាក់​សឹង​រាប​ដល់​ដី​រក​កំណត់​ចំណាំ​អ្វី​មិន​បាន​ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​សប្បុរស​ជន​ធ្វើ​ការ​ជួសជុល​ឲ្យ​មាន​រូប​រាង​ដូចដើម​ឡើង​វិញ​កាល​ពី​ឆ្នាំ​២០១៨​គួរ​ជា​ទី​មោទកភាព​។​ ព្រះ​ចតុម្មុខ​មាន​តួ​ប្រាសាទ​ជា​ព្រះពុទ្ធ​៤​អង្គ​ឈរ​ទល់​ខ្នង​ដាក់​គ្នា​បែរ​មុខ​ទៅ​ទិស​ទាំង​បួន​។

ទម្រង់​​បែប​នេះ​គឺ​មាន​តែ​មួយ​គត់​នៅ​ស្រុក​ខ្មែរ​ ហើយ​វា​បាន​ធ្វើ​ឲ្យ​​​ព្រះ​ចតុម្មុខ​ជា​ប្រាសាទ​មាន​លក្ខណៈ​ពិសេស​ប្លែក​​គេ​ និង​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ក្នុង​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​អង្គរ។​ អ្នក​ជំនាញ​អះអាង​ថា​ប្រាសាទ​នេះ​សង់​តំណាល​គ្នា​នឹង​ព្រះខ័ន​កំពង់​ស្វាយ​ និង​មាន​អាយុ​ប្រហាក់ប្រហែល​អង្គរវត្ត៕

អត្ថបទ៖ WowCambodian ​​

from: https://tnaot.com/km/m/detail/article/9515074