Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃឱ្យអ្នកទោសខ្មែរ៣​នាក់ ​ធ្វើ​កិច្ចសន្យាឈប់លួចឆ្លងដែន ​ចូល​មកកាប់ឈើខុសច្បាប់

អ្នកទោស​ខ្មែរ​៣​នាក់​ ត្រូវបានអាជ្ញាធរថៃ ធ្វើការដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យា ឈប់លួចឆ្លងដែនខុសច្បាប់ ដើម្បីចូលកាប់ឈើលក់ឱ្យឈ្មួញ។

ហេតុការណ៍ដោះលែងនេះ បានកើតឡើង កាលពី​វេលាម៉ោង​១​រសៀល ​ថ្ងៃទី​២១​ កក្កដា​ ២០២០ តាម​ច្រក​ទ្វារ​អន្ត​រជាតិ​ជាំ ​ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តមាន​ជ័យ​ ​ដោយថៃបានធ្វើការនាំ​ខ្លួនអ្នកទោស​ខ្មែរទាំង៣​នាក់ ​មកប្រគល់ខ្លួន​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជាវិញ។

អ្នកទោសខ្មែរ៣នាក់នេះ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ដោយចោទប្រកាន់ពីបទ​បទ​ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង ​ក្នុង​ទឹកដី​ថៃ​តាម​ច្រកវាល​ខ្សាច់​។

ការចាប់ខ្លួនអ្នកទោសទាំង៣នាក់ គឺត្រូវបានធ្វើឡើងនៅថ្ងៃនិងកន្លែងខុសគ្នា ដោយជនទី១.ឈ្មោះ កង តូង ​ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ ​រស់ដនៅ​ភូមិ​ថ្នល់កែង ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រា​​សាទ ខេត្តឧត្តរមានជ័យ​ចាប់ខ្លួន ​កាល​ពី​ថ្ងៃ​ទី​១៤​តុលា​២០១៨ ទី២ឈ្មោះ ​ឈុ​ន ចាន់​រី​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិបរ​ក្នុង ឃុំ​អង្គ​រមាស ស្រុក​ដងទង់ ខេត្តកំពត​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៣ ​មិ​នា​២០១៨​​ និងទី៣ ឈ្មោះ​ឈឿ​ម កាយ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​ជាយ​សំពៅ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​ចាប់ ខ្លួន​កាល​ពី​ថ្ងៃ​​ទី​២៧​មេ​សា​២០១៧។

ក្រោយការឃុំខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ថៃបានសម្រេចធ្វើការដោះលែងអ្នកទាំង៣ ឱ្យត្រឡប់ទៅស្រុក​កំណើតវិញ។

ជុំវិញរឿងនេះ អាជ្ញាធរថៃបានធ្វើការអំពាវនាវដល់ភាគីកម្ពុជា ក្នុងការបញ្ឈប់ពលរដ្ឋខ្មែរ មិនឱ្យលួចឆ្លងដែន​ចូល​​ទៅកាប់​ឈើទៀត នៅក្នុងទឹកដីថៃដោយខុសច្បាប់ឡើយ។ ជាមួយគ្នាផងដែរភាគីកម្ពុជា ក៏បានធ្វើការផ្សព្វ​ផ្សាយដល់ប្រជាពលរដ្ឋខ្មែរ ពីហានីភ័យនិងគ្រោះថ្នាក់ នៃការលួចឆ្លងដែនចូលទៅកាប់ឈើ នៅក្នុងទឹកថៃ​ដោយខុសច្បាប់ផងដែរ៕​ ដោយ៖ ត្នោត

 

from: https://tnaot.com/km/m/detail/article/9514427