ភ្នំពេញ៖ ករណីប្រទះឃើញមនុស្សប្រុសស្រី២នាក់ស្លាប់២ករណីផ្សេងគ្នាដោយបុរសជាប្តីបានស្លាប់នៅពេលព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ។
ដោយឡែកនៅរសៀលថ្ងៃទី២២ដដែលនេះក៏ប្រទះឃើញសាកសពស្ត្រីម្នាក់ស្លាប់នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិដំណាក់ធំ៣ខណ្ឌមានជ័យដែលមានចាក់សោបន្ទប់ពីខាងក្រៅសង្ស័យជាករណីឃាតកម្ម។
ប្រភព័ត៍មាននៅកន្លែងកើតហេតុពីទីតាំងទី២បានឲ្យដឹងថាការស្លាប់របស់នារីកម្មករោងចក្រខាងលើនេះអាចនិងពាក់ពន្ធ័ជាមួយបុរសដែលខ្យល់គស្លាប់កាលពីព្រឹកមិញនេះ។
តាមសំដីលោកមេភូមិដំណាក់ធំ៣និងម្ចាស់បន្ទប់ជួលបានឲ្យដឹងថាបុរសស្ត្រីទាំង២នាក់ដែលបានស្លាប់ខាងលើនេះកន្លងមកធ្លាប់មកជួលបន្ទប់ស្នាក់នៅជាមួយគ្នានៅកន្លែងកើតហេតុទី២ ក្រោយពេលដែលឈ្លោះប្រកែកគ្នាបុរសជាប្តីបានសម្លាប់ប្រពន្ធហើយចាក់សោទ្វរពីខាងក្រៅជាច្រើនថ្ងៃទៅសង្ងំលាក់ខ្លួននៅបន្ទប់បងប្អូនរហូតខ្យល់គស្លាប់នៅព្រឹកមិញនេះទើបខាងក្រុមគ្រួសារសាច់ញាតិបាត់ស្ត្រីជាប្រពន្ធទើបឡើងទៅរកនៅខាងលើបន្ទប់ក៏មានក្លិនជះភាយបង្កឲ្យមានការភ្ញាក់ផ្អើលទើបម្ចាស់បន្ទប់ជួលបានរាយការណ៏ជូនសមត្ថកិច្ចមូលដ្ឋាន ខណៈទទួលបានព័ត៍មានថាមានករណីមានមនុស្សស្លាប់ភ្លាមៗនោះកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបានសហការណ៏ជាមួយការិយាល័យកោសល្យវិច័យស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពស្ត្រីខាងលើនេះក្រោយពេលពិនិត្យសពរួចរាល់ហើយសមត្ថកិច្ចបានបញ្ជាក់ថាស្ត្រីខាងលើពិតជាបានស្លាប់ដោយអំពើរឃាតកម្មពិតប្រាកដមែន។
សាកសពស្ត្រីខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ សួង សាម