Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បែកធ្លាយការលួចធ្វើសំណង់គ្មានច្បាប់ ក្រោយធ្លាក់ដែកត្រូវបុរសម្នាក់បែកក្បាល

រាជធានី​ភ្នំពេញ៖ ​បែកធ្លាយ​រឿង​ការដ្ឋានសំណង់​អគារ​ខុន​ដូ UK ក្បែរ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​​​​លួច​សាងសង់​ឡើង​ដោយ​ខុសច្បាប់ ក្រោយពេលធ្លាក់​ដែក​ត្រូវ​បុរស​វ័យ​ចំណាស់​ម្នាក់​បែកក្បាល។

ការដ្ឋាន​សំណង់​អគារ​ខុន​ដូ UK នេះ ត្រូវ​ខាង​សាលា​រាជធានី​ភ្នំពេញ បាន​បិទ​ការ​សាងសង់​អស់​រយៈពេល​ជា​យូរ​មក​ហើយ តែ​ម្ចាស់​មិន​បញ្ឈប់​តាម​ការ​បិទ​នោះ​ឡើយ នៅ​តែ​ល្មើស​បន្តសកម្មភាព រហូត​ដល់​កើត​មាន​ករណី​ធ្លាក់​ដែក​លើ​អ្នកដំណើរ​តាម​ផ្លូវ​ទើប​ដឹង​ថា ម្ចាស់​វា​នៅ​លួច​សាងសង់​នៅឡើយ ហើយ​អាជ្ញាធរ​ចុះ​មក​បិទ​សា​ជា​ថ្មី​ម្តងទៀត។

ការធ្លាក់ដែកត្រូវក្បាលបុរសម្នាក់បែកក្បាលនោះ កើតឡើងនៅម៉ោង ​៤ ​និង​២០​នាទី​ រសៀល ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ការដ្ឋាន​សំណង់​អគារ​ខុន​ដូ UK (​អតីត​៩៩៩) ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​១៨៧ (​ខាងកើត​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​) ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ឈិ​ត សុភាព អាយុ​៦១​ឆ្នាំ ជា​អនុប្រធាន​ភូមិ​ទួល​រកា​ទី​១​ដែល​មាន​ទីលំនៅ​ផ្ទះ​លេខ​២៣F ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ទួល​រកា​ទី​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ធ្លាក់​ដែក​ជ្រុង​ត្រូវ​លើ​បុរស​វ័យ​ចំណាស់ ជា​អនុប្រធាន​ភូមិ​នេះ​ដែរ សំណាង​ណាស់​រូប​គាត់​ពាក់មួក​សុវត្ថិភាព​ប្រសិនបើ​មិន​ពាក់​វិញ​ប្រហែលជា​អស់​ជីវិត​មិន​ខាន​ឡើយ ។ តាម​ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ទៀត​ថា ការដ្ឋាន​សំណង់​អគារ​ខុន​ដូ UK អតីត​៩៩៩​នេះ​ដែរ មាន​ម្ចាស់​ឈ្មោះ ទាវ ធីតា ភេទ​ស្រី ដែល​អ្នកខ្លះ​ថា​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ ហើយ​ការដ្ឋាន​សំណង់​នេះ ត្រូវ​ខាង​សាលា​រាជធានី​ភ្នំពេញ បាន​បិទ​ការ​សាងសង់​អស់​រយៈពេល​ជា​យូរ​មក​ហើយ តែ​ខាង​ការដ្ឋាន​មិន​គោរព​តាម និង​នៅ​តែ​បន្ត​លួច​ធ្វើ​សកម្មភាព​សាងសង់ រហូត​ដល់​មានរឿង​បែប​នេះ​កើតឡើង​ទើប​ដឹង​ថា​លួច​ធ្វើ​បន្ត ៕​ត្នោត

from: https://tnaot.com/km/m/detail/article/9514254