
រាជធានីភ្នំពេញ ៖ តារាសម្តែង និងតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងដែលមានដងខ្លួនស្រស់ស្អាត សិចស៊ី ឆៃលី ដាឡែន បានបង្ហោះសារប៉ុន្មានឃ្លាមួយស្អាត ជុំវិញស្ថានភាពបច្ចុប្បន្ននៃមនុស្សមួយចំនួនដែលគេហៅថា ទើសគ្រប់រឿង ឬផ្គាប់ចិត្តមិនដែលត្រូវនោះ ។
ដោយទប់មិនបាន អ្នកមេម៉ាយកូនមួយ ចាយរាងចាយសម្រស់មិនចាញ់ក្រមុំរូបនេះបានបង្ហោះសារយ៉ាងវែង និងមានន័យយ៉ាងចាក់ដោតនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះថា« សម័យនេះទៅហើយ ពេលយើងផុសរឿងពិបាកចិត្តគេថា យើងDrama ។ ពេលយើងផុសរឿងខឹងគេ គេថា យើងអត់ប្រយោជន៍ អត់ចេះទប់កំហឹង ។ យើងផុសអីដែលយើងមានគេថា យើងអួត ។ ពេលយើងអត់ផុសអីសោះគេថា យើងគ្មានស្អី ។ ពេលយើងផុសរឿង Sweet sweet គេថាទ្រលាន់ ជ្រេញ ។ ពេលយើងផុសរឿងស្នេហាសោកសៅ គេថា យើងដូចខ្វះប្រុសខ្វះស្រីងាប់ ។ ពេលយើងធាត់គេថា ម៉េចបណ្តោយខ្លួនអោយធាត់ម៉េស ។ ពេលយើងស្គម ម៉េចមិនខំញុំអោយមានសាច់បន្តិច ។ ពេលយើងខំធ្វើអីមួយខ្លាំងពេក គេថាខំយកទៅណា៎៎ពេលយើងអត់ធ្វើអីសោះ រឺមិនសូវខំ គេថាម៉េចខ្ជិលម៉េស»។
យ៉ាងណាមិញ ពាក្យសម្តីដែលបានលើកឡើងនោះ តារាសម្តែងរូបនេះមិនបានបញ្ជាក់ថាមាននរណាម្នាក់បានពោលពាក្យទាំងអស់នោះទៅដល់រូបនាងនោះទេ ព្រោះនេះគ្រាន់តែជាពាក្យ ដែលកើតមានឡើងនៅពេលផ្អាប់ចិត្តនរណាម្នាក់មិនត្រូវតែប៉ុណ្ណោះ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព