
រាជធានីភ្នំពេញ ៖ តារាចម្រៀងពហុជំនាញ ដែលមានសមត្ថភាពសម្តែង ច្រៀង កំប្លែងនិងធ្វើជាពិធីករផងនោះ រ៉ូលីនបានធ្វើអោយមហាជនរំភើបចិត្តជំនួសរូបគាត់ បន្ទាប់ពីទទួលបានកាដូដ៏មានតម្លៃបំផុតពីមនុស្សជាទីស្រលាញ់នៅក្នុងថ្ងៃខួបកំណើត។
ខួបកំណើតឈានចូលដល់ក្នុងវ័យ៣២ឆ្នាំ តារាដែលមានចំណុចពិសេស ខុសប្លែកពីគេរូបនេះ និងតុបតែងកាយជាស្ត្រីយ៉ាងសមសួននោះ បានបង្ហាញអារម្មណ៍រំភើបខ្លាំង បន្ទាប់ពីរ៉ូលីន ទទួលបានក្រវ៉ាត.ក និងកុលាបមួយទងពណ៌មាសស្រស់ ពីមនុស្សជាទីស្រលាញ់កាលទី ២១ កក្កដា ម្សិលមិញនេះ ដោយនៅក្នុងនោះ រ៉ូលីនក៏បានសរសេរសារយ៉ាងខ្លីនៅក្នុងបណ្តាញសង្គម Instagram ថា « កាដូខួបកំណើតដ៏មានន័យបំផុតសំរាប់ជីវិតរបស់ខ្ញុំ ហើយអរគុណគ្រប់យ៉ាងសម្រាប់ការស្រលាញ់»។
យ៉ាងណាមិញ អ្នកគាំទ្រមិនទាន់ដឹងនៅឡើយនោះទេថា ម្ទាស់កាដូរូបនោះជានរណា? ដែលបានពញ្ញាក់អារម្មណ៍នាថ្ងៃដ៏ពិសេសនិងធ្វើឲ្យ រ៉ូលីន រំភើបយ៉ាងខ្លាំងបែបនេះ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព